BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បើបានទៅលេងភ្នំ១៥០០ ​កុំភ្លេចមកទស្សនារមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច និងដាធំ ​​ដែលជាមរតកទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពល​

ថ្ងៃចន្ទ, 25 ខែកក្កដា 2022 18:09  មានជ័យ

D118FAFC-AF0F-414A43567876545654545D (2)

ភ្នំ១៥០០ (មួយពាន់ប្រាំរយ) ជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយ នៃខេត្តពោធិ៍សាត់ ដែលមានទេសភាពធម្មជាតិស្រស់ស្អាត និងសំបូរព្រៃភ្នំជាច្រើន ជាពិសេសកំណាត់ផ្លូវថ្មី នៅលើភ្នំដែលមានរាងដូចសត្វអន្ទង់អាំង (ផ្លូវអន្ទង់អាំង) ​ភ្នំ១៥០០ ​មានអាកាសធាតុត្រជាក់ ទេសភាពស្អាតៗនៅតាមដងផ្លូវ ហើយនៅរដូវវស្សា ភ្ញៀវទេសចរអាចមើលឃើញអ័ព្ទយ៉ាងក្រាស់ពីលើកំពូលភ្នំផងដែរ។ 

បើតាមក្រសួងទេសចរណ៏ ភ្នំ១៥០០ ស្ថិតនៅលើផ្លូវជាតិលេខ​៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ​ដែលផ្លូវជាតិលេខ​៥៥ មានប្រវែងសរុប​១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់​វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែល​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្រប​ជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ​១០ ប្រវែងសរុប​១៩៨,៧១ គ.ម ចាប់ពី ខេត្ត​បាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

D118FAFC-AF0F-414A43567876545654545D (15)

D118FAFC-AF0F-414A43567876545654545D (14)

តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ​បាន​និងកំពុងលាក់ខ្លួនបញ្ចេញសម្រស់ខៀវខ្ចីនៃរដូវវស្សា ហាក់អង្រួនចិត្តទេសចរយ៉ាងខ្លាំង។​ ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំធម្មជាតិ១៥០០ ឬត្រូវបានគ្រប់គ្នាឱ្យឈ្មោះថា “ផ្លូវបុប្ផាលាក់ខ្លួន” ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ប្រសិនបើគេមើលពីផ្នែកលើ។ ដោយសារតែត្រូវឆ្លងកាត់តំបន់ភ្នំ១៥០០ ទើបក្រុមវិស្វកម្មខិតខំស្ថាបនាផ្លូវបត់បែនឡើង ដើម្បីទម្លុះឱ្យដល់ឃុំថ្មដា ដែលជាតំបន់ដែលមានសក្តានុពលខ្ពស់ ហើយភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។

អាកាសធាតុនៅក្នុងតំបន់នេះ គឺមាន​សភាពត្រជាក់ស្រួល នៅពេលសម្រាកនាពេលយប់ ញ៉ាំង​​ឱ្យការទស្សនា និងសម្រាកលម្ហែនៅតាមតំបន់ទេសចរណ៍ នៃស្រុកវាលវែងជួរភ្នំ១៥០០នេះ កាន់តែទទួលបាននូវភាពមនោរម្យគួរជាទីសុខដុម។ នៅតាមផ្លូវដំណើរទេសចរនឹងប្លែកភ្នែកដោយបានស្វែងយល់ពី ជីវភាព វប្បធម៌នៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ ខណៈការរស់នៅរបស់ពួកគាត់ គឺផ្សារភ្ជាប់ជាមួយធម្មជាតិ ដើមឈើ ចម្ការដំណាំ នៅក្បែរៗនឹងផ្ទះហាក់បង្ហាញពីភាពសម្បូរសប្បាយមួយបែបផងដែរ។

D118FAFC-AF0F-414A43567876545654545D (7)

D118FAFC-AF0F-414A43567876545654545D (5)

​ភាពអស្ចារ្យនៃធម្មជាតិនៅតំបន់ភ្នំ១៥០០ បានធ្វើឲ្យភាពហត់នឿយពីការធ្វើដំណើរជាច្រើនរយគីឡូម៉ែត្រ បានធូរស្បើយមួយរំពេច។ ដោយទេសចរនឹកស្រូបយកជំនោរត្រជាក់ស្រស់​ស្រាយ និងសន្សើមព្រៃភ្នំពិតជាស្រស់ត្រកាលរកប្រដូចគ្មាន​ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថា ហេតុអ្វីបានជា​ទីនោះ មានឈ្មោះថា ១៥០០ដូច្នេះ ប្រវត្តិឈ្មោះភ្នំ១៥០០។ តាម​ពិត គឺហៅតាមផែនទីភូមិសាស្រ្ត​របស់ទាហាន កាលពី​សង្គ្រាមជាមួយខ្មែរក្រហម គឺហៅតាមការ​កំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិត មិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ៩០០ម៉ែត្រ​ប៉ុណ្ណោះ។

បន្ថែមលើសពីនេះភ្ញៀវទេសចរបើបានមកលេងស្រុកដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្បីមួយនេះ សូមកុំភ្លេចមកទស្សនារមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច និងដាធំ ដែលជាមរតកទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាងនេះទៅទៀតភ្ញៀវទេសចរក៏មិនគួរមើលរំលងនៅអាហារដ៏ឆ្ងាញ់ និងសាកកាហ្វេដ៏មានឪជារសនៅកាហ្វេភ្នំផងដែរ​។​​

D118FAFC-AF0F-414A43567876545654545D234321 (2)

D118FAFC-AF0F-414A43567876545654545D234321 (6)

ក្រោយធ្វើដំណើរតាមរថយន្តចេញពីច្រកព្រំដែនកម្ពុជា-ថៃ “ថ្មដា” ប្រមាណ១០​នាទីរួចមក រដ្ឋបាលខេត្តពោធិ៍សាត់ បានទៅដល់ដងស្ទឹងធម្មជាតិមួយហៅថា “ស្ទឹងមេទឹក” ដែលនៅទីនោះក៏មានទឹកធ្លាក់ដ៏ស្រស់ស្អាតមួយសម្ងំលាក់ខ្លួនចំកណ្ដាលព្រៃព្រឹក្សា ជាប់ផ្លូវបុប្ផាលាក់ខ្លួន​ផងដែរ។ ទឹកធ្លាក់នេះត្រូវបានអ្នកស្រុកហៅថា “ទឹកធ្លាក់ថ្មដាធំ” ដែលកើតចេញពីការរញ្ជួយដីបាតស្ទឹងជ្រែកកាត់ជ្រលងភ្នំ និងមានលេចចេញនូវផ្ទាំងថ្មជ្រុងៗយ៉ាងធំសម្បើមជាច្រើនផ្ទាំង ប្រៀបដូចគេដាប់បម្រុងជញ្ជូនយកទៅធ្វើមហាវិមាន ឬមហាប្រាសាទយ៉ាងអញ្ចឹង គួបផ្សំនឹងខ្សែទឹកសថ្លា ញ៉ាំងទិដ្ឋភាពកណ្ដាលព្រៃនៃតំបន់ថ្មដា រឹតតែមានបរិយាកាសស្រស់ស្រាយ។ ប្រសិនបើមើលទិដ្ឋភាពទេសភាពពីលើអាកាសទៀតសោត ទឹកធ្លាក់ថ្មដាធំហាក់កំពុងសណ្ដោង​សណ្ដូងគ្នាឆ្ពោះទៅកាន់ឈូងសមុទ្រថៃ លើទឹកដីខេត្តត្រាត ពីព្រោះតំបន់នេះនៅជាប់ព្រំដែនកម្ពុជា-ថៃស្រាប់ ហើយនៅមិនឆ្ងាយពីសមុទ្រប៉ុន្មានឡើយ។ ថ្វីដ្បិតទឹកធ្លាក់ធម្មជាតិមានសក្ដានុពលទេសចរណ៍ដ៏ល្អឯកក៏ពិតមែន ប៉ុន្តែកន្លែងនេះ មិនទាន់មានការកែច្នៃឱ្យមានភាពទាក់ទាញបន្ថែមទៀតនៅឡើយទេ ខណៈមានប្រជាពលរដ្ឋតិចតួចណាស់ដែលបានទៅដល់ទីនោះ។​ ដូច្នេះទឹកធ្លាក់ថ្មដាធំ គួរតែត្រូវរៀបចំកែលម្អឱ្យបានស្អាត និងមានភាពទាក់ទាញជាងមុន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផងដែរ។

D118FAFC-AF0F-414A43567876545654545D234321 (4)

ចំណែកទឹកធ្លាក់ថ្មដាតូច​ក៏មានទីតាំងនៅក្បែនោះដែរ ប្រសិនបើបានទៅលេខភ្នំ​១៥០០ ​កុំភ្លេចឈៀងចូលលេងឲ្យសោះ វាជារមណីដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែង ស្ថិតនៅជាប់នឹងផ្លូវអន្ទង់​អាំង ក្បែរភ្នំ​១៥០០ ហើយពេលខ្លះគេហៅវាថា “ទឹកធ្លាក់ភ្នំ១៥០០”។​ យើងចុះពីផ្លូវអន្ទង់អាំង ចម្ងាយ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាខ្យងហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗហាក់ដូចកាំជណ្ដើរ អមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យ និយាយថាពីល្អប្លែកភ្នែក និងទាក់ចិត្តភ្ញៀវទេសចរឲ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។​​

ទឹកធ្លាក់នេះ មានពីរល្បាក់ទឹក គឺថ្នាក់ខាងលើ និងខាងក្រោម។ ល្បាក់ទឹកខាងក្រោមកម្ពស់ ១០​ម៉ែត្រ ដែលមានទឹកហូរទម្លាក់ខ្លួនសក្បុសបោកនឹងថ្ម បង្កើតជាបានជាទស្សនីយ៍ភាពស្រស់ស្អាត ព្រមទាំងអ្នកអាចមុជទឹកនោះលេងយ៉ាងត្រជាក់ចិត្ត។ ចំនែកល្បាក់ទឹកខាងលើវិញ គឺលោកអ្នកអាចននៀលទឹក ឬងូតទឹកលេងបានយ៉ាងសប្បាយ ជាមួយទឹកហូរលើជម្រាល​ថ្មដូចកាំជណ្ដើរ បង្កើតភាពរីករាយមិនចាញ់ល្បាក់ទី១ឡើយ៕​ (មានជ័យ)

D118FAFC-AF0F-414A43567876545654545D (2)-1

D118FAFC-AF0F-414A43567876545654545D234321 (1)

 


ថ្ងៃចន្ទ, 25 ខែកក្កដា 2022 18:09  មានជ័យ