ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួននៅក្នុងករណីបង្ក្រាបគ្រឿងញៀន និងរឹបអូសគ្រឿងញៀន ទម្ងន់ជាង ៤៥គីឡូក្រាម នៅក្នុងប្រតិបត្តិការលើគោលដៅចំនួន៤ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តិការនេះ បានស្រាវជ្រាវ និងស៊ើបអង្កេត តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លើគោលដៅផ្សេងគ្នាចំនួន៤ រួមមាន៖
-គោលដៅទី១៖នៅចំណុច បន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី២៖ នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី៣៖ បន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី៤៖ នៅចំណុច បន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា។
មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការនេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ជនជាតិ ចិន មានឈ្មោះ HU FENGWEN ភេទប្រុស កើតឆ្នាំ ១៩៨៩ និងចាប់យកវត្ថុតាង៖ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៧គីឡូ និង១៥០.១៦ក្រាម,មេតំហ្វេតាមីន(ICE)ទម្ងន់ ១៤គីឡូនិង០២៤ក្រាម,កេតាមីន (KETAMIN) ទម្ងន់ ២៤គីឡូ និង៣៨០ក្រាម,នីមេតាហ្សេប៉ាម (NIMETAZEPAM) ទម្ងន់ ១៤៤ក្រាម ( សរុបសារធាតុញៀន ទាំងអស់ចំនួន ៤៥គីឡូ និង ៦៩៨.១៦ក្រាម ) ,កញ្ឆា ៤០៨ ក្រាម ,សារធាតុគីមី ២៥គីឡូ គីឡូ និង១៥៣.៣៨ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕