BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីថ្មីស្រីលង្ការនិយាយថា ការតវ៉ាដោយគ្មានអំពើហិង្សារអាចបន្តទៀតបានបន្ទាប់ពីមានការបង្រ្កាប

ថ្ងៃចន្ទ, 25 ខែកក្កដា 2022 09:10  គុន ច័ន្ទរដ្ឋា

2022-07-25 09.07.29

Colombo-

ប្រធានាធិបតីសេរីលង្ការថ្មី Ranil Wickremesinghe បានប្រាប់អ្នកការទូតក្នុងសប្តាហ៍នេះថា ការតវ៉ាប្រឆាំងដោយអហិង្សារនឹងរដ្ឋាភិបាលរបស់លោកនឹងត្រូវអនុញ្ញាតិឲ្យបន្ត រួមទាំងនៅក្នុងរដ្ឋធានី Colombo ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ។ នៅការវាយឆ្មក់ទាបភ្លឺកាលពីថ្ងៃសុក្រ បុគ្គលិកសន្តិសុខជាច្រើនរយនាក់បានបំបែកជំរុំក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅខាងក្រៅអគ្គលេខាធិការដ្ឋានប្រធានាធិបតី បណ្តាលឲ្យមានការព្រួយបារម្ភថានឹងមានការបង្រ្កាបដ៏ធំដោយ Wickremesinghe ដែលបានស្បឋចូលកាន់តំណែងមុនមួយថ្ងៃ។

“លោកប្រធានាធិបតី Wickremesinghe បានបញ្ជាក់សារជាថ្មីថាការប្តេជ្ញាចិត្តរបស់ស្រីលង្កាគឺទ្រទ្រង់នូវសិទ្ធសេរីភាពដោយសន្តិវីធី ការជួបជុំដោយអហិង្សារ” ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយ ដោយបានពណ៌នាកិច្ចប្រជុំមួយជាមួយនឹងបេសកជនការទូតដែលមានមូលដ្ឋាននៅ Colombo។ "អ្នកការទូតត្រូវបានជំរាបជូនដោយខ្លីៗនៅក្នុងវិធានការណ៍ដែលបានធ្វើដើម្បីធានាថាការតវ៉ា នឹងត្រូវបានអនុញ្ញាតិឲ្យដំណើរការនៅក្នុងទីក្រុងដោយអហិង្សារ ដោយមិនមានមានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈឬអាយុជីវិតរបស់មនុស្ស"។

2022-07-25 09.07.24

ការលួចវាយឆ្មក់ចូលកាលពីថ្ងៃសុក្របានទាក់ទាញឲ្យមានការថ្កោលទោសពី អ.ស.ប.និងបេសកជនលោកខាងលិចដែលបានជំរុញឲ្យរដ្ឋាភិបាលមានការអត់ធ្មត់ ដោយបាននិយាយថា ការប្រើកម្លាំងអាចនាំឲ្យមានអស្ថិរភាពបន្ថែមទៀតចំពោះប្រជាជាតិនៃកោះនេះដែលកំពុងតែរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់អាក្រីនៅក្នុងអម្លុង៧ទស្សវត្យរ៍នេះ។ Wickremesinghe បានចូលកាន់អំណាចបន្ទាប់ពីបានទទួលជោគជ័យនៅក្នុងការបោះឆ្នោតក្នុង សភា បន្ទាប់ពីប្រធានាធិបតី Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសនិងបានលាលែងចេញពីតំណែងក្រោយពីមានការតវ៉ាយ៉ាងធំ ដោយចោទប្រកាន់ថា លោកបានដឹកនាំសេដ្ឋកិច្ចរបស់ប្រទេសមិនបានត្រឹមត្រូវ។

ប្រទេសដែលមានប្រជាពលរដ្ឋ ២២លាននាក់ បានទទួលរងគ្រោះដោយសារការខ្វះខាតនូវប្រេងឥន្ធនៈ ម្ហូបអាហារ និងសម្ភារៈផ្សេងទៀតសំរាប់ប្រើប្រាស់ ខ្វះខាតនូវទុនបម្រុងជារូបីយ៍បណ្ណអន្តរជាតិសំរាប់នាំចូលទំនិញសំខាន់ៗដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលថ្មីដែលបន្តវេនពីលោកប្រធានាធិបតី Gotabaya Rajapaksa ដែលបានភៀសខ្លួនចេញពីប្រទេស ហើយត្រូវបានបន្តវេនដោយលោក Ranil Wickremesinghe ដែលទើបបានទទួលនូវការជ្រើសតាំងពីរដ្ឋសភាកាពីពេលថ្មីៗនេះ នឹងត្រូវរងសម្ពាធពីប្រជាពលរដ្ឋដោយសារតែមានការចោទប្រកាន់ថាលោកជាបក្សពួករបស់ Gotabaya និងទទួលរងនូវសម្ពាធផងដែរក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលដួលរលំបន្សល់ទុកដោយរដ្ឋាភិបាលមុន។


ថ្ងៃចន្ទ, 25 ខែកក្កដា 2022 09:10  គុន ច័ន្ទរដ្ឋា