USNews-
ក្រសួងការពារជាតិអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ជំរុញឲ្យពលរដ្ឋនៅក្នុងកន្លែងសំខាន់ដែលកាន់កាប់ដោយកងទ័ពរុស្សីដើម្បីបញ្ចេញឲ្យដឹងកន្លែងដែលកងទ័ពរុស្សីកំពុងរស់នៅនិងប្រាប់ថាតើអ្នកណាក្នុងចំណោមពលរដ្ឋដែលសហការណ៍ជាមួយនឹងអាជ្ញារធរដែលកាន់កាប់ទឹកដី។ សេចក្តីថ្លែងការដោយក្រុមស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែនចង់និយាយសំដៅទៅរកមនុស្សដែលរស់នៅក្នុងនិងជុំវិញនៃទីក្រុងភាគខាងត្បូង Enertherda ដែលជាជំរកនៃស្ថានីយ៍រោងចក្រនុយគ្លេអ៊ែរដ៏ធំ។ Enerthodar ជាទីក្រុងដ៏តូចមួយដែលពូកកងទ័ពរុស្ស៊ីបានចូលកាន់កាប់មុនគេនៅក្នុងតំបន់ភាគខាងត្បូង ហើយបានតែងតាំងចៅហ្វាយក្រុងនៅនឹងកន្លែងឲ្យត្រួតត្រាតំបន់នោះ។
"សូមមេត្តាបញ្ចេញឲ្យយើងដឹង ដែលជារឿងបន្ទាន់មួយនៃកន្លែងពិតប្រាកដនៃមូលដ្ឋានរបស់កងកម្លាំងដែលចូលមកកាន់កាប់ទឹកដី និងអាស័យដ្ឋានរបស់ពលរដ្ឋដែលសហការណ៍ជាមួយពួកគេ ហើយនិងទីកន្លែងរស់នៅរបស់បុគ្គលិកបញ្ជាការដ្ឋាន" ពូកគេនិយាយ ដោយបានបន្ថែមថាការសហការណ៍ពិតប្រាកដជារឿងដែលយើងត្រូវការចាំបាច់។ គេក៏បានសាសួរលំអិតផងដែ អំពីពលរដ្ឋដែលជាអ្នកសហការណ៍ ដែលចូលទៅខាងសត្រូវ" រួមបញ្ចូលទាំងទីកន្លែងដែលពួកគេរស់នៅនិងធ្វើការ ក៏ដូចជាព័ត៌មានរបស់អ្នកដែលមានសមាន្យចិត្តជាមួយនឹងពួកសត្រូវឈ្លានពានផងដែរ"។
រុស្សីបានចាប់យក Enerhodar មកកាន់កាប់ចាប់តាំងពីដើមខែមិនានិងឧសភា រុស្សីបានតែងតាំងចៅហ្វាយក្រុងដែលរងរបួសនៅក្នុងការផ្ទុះគ្រប់បែកមួយ ដែលវិមានក្រឹមឡាំងបានហៅវាថាជាអពើភេវរកម្ម។ នៅក្នុងខែមិថុនាមន្ត្រីដែលនិយមរុស្សីនៅក្នុងតំបន់ Kherson ត្រូវបានស្លាប់ដោយសារការផ្ទុះគ្រាប់បែកមួយ។ ទីភ្នក់ងារសារព័ត៌មាន RIA បាននិយាយកាលពីដើមខែនេះថាប្រធានដែលធ្វើការផ្នែកខាងច្បាប់នៅក្នុងតំបន់នេះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅជិតរថយន្តរបស់លោក។នាយកខាងផ្នែកចារកម្មបានបង្ហោះនៅលើ Telegram ក៏បានសួរផងដែរអំពីផ្លូវដែលយានជំនិះយោធារុស្សីបានប្រើប្រាស់នៅក្នុងទីក្រុង Enerthodar។
“យើងត្រូវរួមគ្នា បណ្តេញពួកដែលចូលមកកាន់កាប់ទឹកដីឲ្យចេញផុតពីលំនៅដ្ឋានយើង” លោកនិយាយ ដោួបានបន្ថែមថាប្រជាពលរដ្ឋគួរតែទូរស័ព្ទដោយនិយាយលំអិតឬក៏ផ្តល់នូវព័ត៌មានតាមរយៈWhatsApp ឬក៏Messenger Apps។ Eneerthodar មានប្រជាពលរដ្ឋកាលពីមុនសង្រ្គាមប្រហែលជា៥០,០០០នាក់ ។ ពលរដ្ឋភាគច្រើនធ្វើការនៅក្នុងរោងចក្រអគ្គីសនី២កន្លែងនៅជិតទីក្រុង មួយកន្លែងជារោងចក្រឋាមពលអគ្គីសនីដ៏ធំជាងគេនៅអឺរ៉ុប។