ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង រួមជាមួយក្រុមការងារ ដែលមាន លោកបណ្ឌិត លី រិទ្ធិ និងលោកឧកញ៉ា កែវ សម្បត្តិ បាននាំយកទៀនវស្សា និង ទេយ្យទាន ប្រគេនវត្តព្រៃដើមថ្នឹងជើង និងវត្តព្រៃដើមថ្នឹងត្បូង ស្ថិតក្នុងឃុំព្រៃដេីមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ។
ទេយ្យទានដែលឯកឧត្តមតំណាងរាស្រ្ត និងក្រុមការងារបាននាំយកទៅប្រគេនរួមមាន ទៀនវស្សាចំនួន ២គូរ បច្ច័យកសាងវត្ត ក្នុងមួយវត្ត ៥០០,០០០រៀល ប្រគេនព្រះសង្ឃ១១អង្គ ក្នុង១អង្គ ៣០,០០០រៀល លោកតាអាចារ្យ ២នាក់ ក្នុង១នាក់ ៣០,០០០រៀល ជូនថវិកាលោកយាយលោកតាចំនួន ១២០នាក់ ក្នុង១នាក់ ១០,០០០រៀល អង្ករចំនួន២០០គីឡូក្រាម មីចំនួន ១០កេះ ទឹកត្រី ចំនួន១០យួរ ទឹកសុទ្ធវីតាល់ ចំនួន ១០កេះ ថ្នាំដុសធ្មេញ ២យួរធំ សរុបថវិការ អស់ចំនួន ៤,៦៥៥,០០០រៀល។