BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃស្នើរាជរដ្ឋាភិបាល រៀបចំច្បាប់ស្តីពីការគ្រប់គ្រងសារធាតុផ្សំ

ថ្ងៃអាទិត្យ, 24 ខែកក្កដា 2022 11:30  លាង ឡា

photo_2022-07-24_11-21-54

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានស្នើទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំច្បាប់គ្រប់គ្រងសារធាតុផ្សំនានា ក្រោយពិនិត្យឃើញថា ឧក្រឹដ្ឋជនបាននាំចូលសារធាតុមួយចំនួនមកផលិតជាគ្រឿងញៀនក្នុងលក្ខណៈទ្រង់ទ្រាយធំ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា សាលាបឋមសិក្សាមួយនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា សម្តេចបានស្នើទៅប្រមុខរដ្ឋាភិបាល ដើម្បីធ្វើច្បាប់ស្តីពីការគ្រប់គ្រងសារធាតុផ្សំ ខណៈសារធាតុផ្សំមួយចំនួនត្រូវបានគេនាំចូលដើម្បីផ្សំជាគ្រឿងញៀន ដែលបង្កជាបញ្ហា។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា ការធ្វើច្បាប់ស្តីពីការគ្រប់គ្រងសារធាតុផ្សំ គឺមានគ្រប់គ្រងតាំងពីការផ្តល់អាជ្ញាប័ណ្ណនាំចូល នឹងជាផ្នែកមួយឈានដល់ការប្រយុទ្ឋប្រឆាំងនឹងការសម្អាតប្រាក់ទៀតផង។

កាលពីពេលថ្មីៗនេះ អាជ្ញាធរកម្ពុជា បានឃាត់ខ្លួនជនជាតិចិន ចំនួន១១នាក់ នៅក្នុងករណី   បង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្កណ្តាល ព្រមទាំងរឹបអូសបានសារធាតុញៀនទម្ងន់ជាង ១៨០០គីឡូ និងដកហូតសារធាតុគីមី ទម្ងន់ជាង ២៧៦តោន៕

photo_2022-07-24_11-22-05

photo_2022-07-24_11-22-10

 


 


ថ្ងៃអាទិត្យ, 24 ខែកក្កដា 2022 11:30  លាង ឡា