BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចពញាចក្រី ហេង សំរិន ជំរុញមន្រ្តីឱ្យការពារសន្តិភាព និងទប់ស្កាត់ការបង្កចលាចល

ថ្ងៃសៅរ៍, 23 ខែកក្កដា 2022 13:09  លាង ឡា

photo_2022-07-23_13-00-15

ត្បូងឃ្មុំ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។

ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។ 

នៅក្នុងកិច្ចប្រជុំនេះ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា ដើម្បីសម្រេចការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តនេះ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ភារកិច្ចការពារដាច់ខាតសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំងជ្រុលនិយម។

សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ បន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខ ដោយត្រូវពិនិត្យ កែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ឱ្យមានបរិមាណ និងលទ្ធភាពសមស្រប និងមានទទួលការខុសត្រូវខ្ពស់ចំពោះភារកិច្ច និងរក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ដោយស្វែងយល់ពីទុក្ខលំបាក និងខិតខំដោះស្រាយសំណូមពររបស់ប្រជាជន។ 

របាយការណ៍ក្នុងកិច្ចប្រជុំបានឱ្យដឹងថា លទ្ធផល នៃដំណើរការបោះឆ្នោតសម្រាប់ខេត្តត្បូងឃ្មុំគឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ចំនួន៤៣២ នៃអាសនៈសរុប៥៣៦ ស្មើនឹង៨០,៥៩% និងទទួលបានតំណែងមេឃុំ និងចៅសង្កាត់ ទាំងអស់ក្នុងទូទាំងខេត្ត៕

photo_2022-07-23_13-00-28

photo_2022-07-23_13-00-25

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 23 ខែកក្កដា 2022 13:09  លាង ឡា