BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរកម្ពុជា កំពុងតាមដានជនបរទេសម្នាក់ដែលមានជំងឺអ៊ុតស្វានៅប្រទេសថៃ

ថ្ងៃសៅរ៍, 23 ខែកក្កដា 2022 10:59  លាង ឡា

photo_2022-07-23_10-49-54

បន្ទាយមានជ័យ៖ បុរសជនបរទេសម្នាក់ត្រូវបានអាជ្ញាធរថៃ តាមរកនិងសុំកិច្ចសហការពីអាជ្ញាធរកម្ពុជា ក្រោយពេលជនបរទេសរូបនោះព្យាយាមគេចវេសបន្ទាប់ពីរកឃើញថាបានកើតជំងឺអ៊ុតស្វា។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា នេះថាបន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់គេចខ្លួនរបស់បុរសម្នាក់ ជនជាតិនីហ្សេរីយ៉ា មានជំងឺអ៊ុតស្វាដំបូងគេនៅប្រទេសថៃ ភ្លាមៗអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានស្នើសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យដើម្បីស្វែងរកផងដែរ។

អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែនទាំងអស់បន្តការតាមដានទៅលើអត្តសញ្ញាណជនបរទេស ដែលកើតជំងឺអ៊ុតស្វាដែលអាជ្ញាធរថៃប្រកាសតាមរក។

សូមរំលឹកថា ក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ថា កម្ពុជា ពុំទាន់កើតមានករណីជំងឺអ៊ុតស្វាណាមួយនៅឡើយទេ ប៉ុន្តែបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការប៉ះពាល់ជាមួយសត្វដែលមានជំងឺដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Morkeypox) ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ៕

photo_2022-07-23_10-50-01

photo_2022-07-23_10-50-05

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 23 ខែកក្កដា 2022 10:59  លាង ឡា