BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម ជំរុញចលនាទេសចរណ៍រវាងប្រទេសពីរក្រោយពីធ្លាក់ចុះដោយសារកូវីដ១៩

ថ្ងៃសៅរ៍, 23 ខែកក្កដា 2022 10:49  មានជ័យ

photo_2022-07-23_10-18-03

ការជំរុញចលនាទេសចរណ៍រវាងប្រទេសពីរនេះបានធ្វើឡើងនៅក្នុងប្រជុំពិភាក្សារវាងប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ជាមួយប្រតិភូវៀតណាម ដឹកនាំដោយលោក ហា  វ៉ាន់សៀវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម កាលពីថ្ងៃពុធ។ យោងតាមលទ្ធផលនៃកិច្ចពិភាក្សាដែលទើបទទួលបាននៅថ្ងៃទី២២ ខែកក្កដា នេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះបានប្តេជ្ញាអនុវត្តនូវស្មារតីជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Pham Minh Chinh, នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងជំនួបផ្លូវការរវាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយលោក NGUYEN Van Hung រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងអំឡុងពិធិបើក SEA Games លើកទី៣១ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយប្រទេសវៀតណាម។

កិច្ចពិភាក្សាក៏បានបញ្ជាក់អំពីគោលបំណងនៃការរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសច រណ៍កម្ពុជា “Cambodian Tourism Roadshow” និងប្រកាសប្រាប់ប្រជាជនវៀតណាម អំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដោយកម្ពុជាបានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងនោះចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញ វិធានសុវត្ថិភាពតម្រូវត្រឹមតែការបង្ហាញកាត ឬវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ដោយឡែកចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងមិនពេញលេញ គ្រាន់តែតម្រូវឲ្យធ្វើតេស្តរហ័ស ប៉ុណ្ណោះនៅពេលមកដល់កម្ពុជា។ នៅក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការធ្វើដំណើរបើកបរដោយខ្លួនឯង (Self-driving tour) ពីច្រកព្រំដែនអន្តរជាតិ ជាពិសេសពីប្រទេសមិត្តជិតខាងហើយក្នុងនោះក៏សង្ឃឹម ពីលំហូរទេសចរទៅវិញទៅមកកាន់តែច្រើនថែមទៀត ក្រោយពីការបើកច្រកអន្តរជាតិបន្ថែម។

photo_2022-07-23_10-18-19

តំណាងប្រតិភូកម្ពុជាលោកបណ្ឌិត ថុក សុខុម បានអះអាងថាបច្ចុប្បន្នកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទន់ រឹងជាច្រើននៅទិសនិរតី ដើម្បីតភ្ជាប់សម្រួលការធ្វើដំណើរ ក៏ដូចជាជំរុញចលនាភ្ញៀវទេសចរពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ទៅខេត្តគៀងយ៉ាង និងទីក្រុងកាន់ធើជាដើម និងបានអញ្ជើញរដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) និងប្រតិភូចូលរួមក្នុងពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ បើតាមលោក ថុក សុខុម  កម្ពុជានឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ “International Travel Expo (ITE HCMC) 2022” ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ព្រមទាំងរៀបចំកម្មវិធីរាត្រីកម្ពុជា “Cambodia Night” នៅសណ្ឋាគាររិស (REX Hotel) នាថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២២ និងចូលរួមក្នុងវេទិកាទេសចរណ៍មេគង្គ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែតុលា ឆ្នាំ២០២២ នៅ Hoi An ប្រទេសវៀតណាម ផងដែរ។

ជាមួយគ្នានោះរដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសចូលរួមការផ្សព្វផ្សាយទេសចរណ៍រួមគ្នាដូចជា៖ ការចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជា និងការចូលរួមត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029)
ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមគ្នាអបអរសាទរខួបលើកទី៥៥នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជារួមគ្នាផ្សព្វផ្សាយ ព្រឹត្តិការណ៍ពិព៍រណ៍ទេសចរណ៍ពិភពលោកនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។ ភាគីវៀតណាម ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងទេសចរណ៍កម្ពុជា ក្នុងការរៀបចំកម្មវិធី Roadshow ក្នុងខែតុលា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញផងដែរ៕ (មានជ័យ)

photo_2022-07-23_10-18-23

photo_2022-07-23_10-18-09

photo_2022-07-23_10-18-15

photo_2022-07-23_10-18-12

photo_2022-07-23_10-18-06

photo_2022-07-23_10-18-00

photo_2022-07-23_10-17-46

 


ថ្ងៃសៅរ៍, 23 ខែកក្កដា 2022 10:49  មានជ័យ