DW-
ផែនការដែលសម្របសម្រួលដោយអ.ស.ប.និងទួរគី បានអនុញ្ញាតិឲ្យកំពង់ផែអ៊ុយក្រែនចាប់ផ្តើមឡើងវិញក្នុងការនាំគ្រាប់ធុញ្ញជាតិចេញ។ អស់រយះពេលជាច្រើនខែនៃការរាំងខ្ទប់របស់រុស្សីបានរុញតម្លៃគ្រាប់ធុញ្ញជាតិឲ្យមានតម្លៃខ្ពស់និងបានគំរាមកំហែងនូវការខ្វះខាតម្ហូបអាហារពិភពលោក។ ទីក្រុង Kyiv និងមូស្គូ ចុះហត្ថលេខាកាលពីថ្ងៃសុក្រដើម្បីបើកឲ្យមានការនាំចេញនៃគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែន ដែលត្រូវបានរាំងខ្ទប់ចាប់តាំងពីខែកុម្ភះ។ សំណើរសុំបានកំណត់នូវកិច្ចព្រមព្រៀងដ៏ធំជាលើកទី១រវាងភាគីសង្រ្គាមទាំង២និងបានបង្កើននូវក្តីសង្ឃឹមថា វិបត្តិសន្តិសុខស្បៀងអាហារដ៏អាក្រក់នោះ ឥឡូវនេះអាចសម្រួលឡើងវិញបានហើយ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្សី Sergei Shoigu និងរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធរុស្សី Oleksandr Kubrakov បានចុះហត្ថលេខាដាច់ដោយឡែកពីគ្នា ប៉ុន្តែដូចគ្នាក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី Hulusi Akar និងអគ្គលេខាធិការអ.ស.ប. Antonio Gutierres ។ “ថ្ងៃនេះមានភ្លើងសញ្ញាមួយនៅក្នុងសមុទ្ទខ្មៅ” Gutierrez បាននិយាយ ''ជាភ្លើងសញ្ញានៃក្តីសង្ឃឹម ជាភ្លើងសញ្ញានៃលទ្ធភាព ជាភ្លើងសញ្ញានៃភាពធូរស្រាលនៅក្នុងពិភពលោកដែលត្រូវការជាងពេលណាទាំងអស់'' ។ សេចក្តីលំអិតនៃផែនការ ដែលទួរគីនិងអគ្គលេខាធិការអ.ស.ប. Gutierrez ដែលបានធ្វើការអស់រយៈពេលជាច្រើនខែ មិនត្រូវបានគេបញ្ចេញឲ្យដឹងភ្លាមៗនោះទេ។
មានការរំពឹងទុកថា គ្រាប់ធុញ្ញជាតិខ្លះចំនួន២២លានតោនដែលបច្ចុប្បន្ននេះកំពុងស្ទះនៅក្នុងកន្លែងប្រមូលផល ឥឡូវនេះនឹងត្រូវបញ្ជូនទៅកាន់ទីផ្សារពិភពលោក។ លោកប្រធានាធិបតីទួរគឺ Erdogan បាននិយាយថា “នៅក្នុងពេលខាងមុខ យើងនឹងប្រារព្ទបើកនូវច្រករបៀងថ្មីពីសមុទ្ទខ្មៅទៅកាន់ប្រទេសជាច្រើននៅក្នុងពិភពលោក” Gutierrez បាននិយាយថាការនាំចេញស្បៀងពាណិជ្ជកម្មនឹងត្រូវគេចាប់ផ្តើមឡើងវិញ ពីកំពង់ផែ៣នៅក្នុងសមុទ្ទខ្មៅនៃ Odessa ,Chernomorsk ,និងYuzhny។ Shigu បាននិយាយថា "រុស្សី នឹងមិនកេងចំណេញពីការពិតដែលថាកំពង់ផែនឹងត្រូវបោសសំអាតហើយបើកឡើងវិញនោះទេយើងបានប្តេជ្ញាចិត្តចំពោះរឿងនេះ"។
Reuters បានឲ្យដឹងថា ពីមន្ត្រីអ.ស.ប.២រូបដែលបាននិយាយថា ការនាំចេញគួរតែឈានទៅដល់កំរិតកាលពីមុនសង្រ្គាមដែលមានបរិមាណ៥លានតោនក្នុង១ខែនៅក្នុង២,៣សប្តាហ៍ទៀត។ សេចក្តីរាយការណ៍បានផ្តល់ជាយោបល់ថា គ្រប់ភាគីបានយល់ព្រមថាកប៉ាល់ដែលចេញចូលអ៊ុយក្រែននឹងត្រូវឆែកឆេរដើម្បីធានាថានឹងគ្មានអាវុធ ឬក៏សម្ភារះសឹកផ្សេងទៀតនៅលើនាវា។ ការឆែកឆេរនឹងកើតមានឡើងនៅពេលដែលនាវាចេញពីកំពង់ផែអ៊ុយក្រែនបានដឹកគ្រាប់ធុញ្ញជាតិចង់ទៅកាន់ទិសដៅផ្សេងទៀតនៅតាមច្រក Bosphorus។ មជ្ឍមណ្ឌលសម្របសម្រួលនឹងត្រូវបានរៀបចំនៅក្នុងទីក្រុង Istanbul និងមានការរួមបញ្ចូលទាំងមន្ត្រី UN ,Turkey,Russian និង Ukraine៕