BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពអ៊ុយក្រែនបានជ្រើសរើសយកយុទ្ធសាស្ត្រនិងតាក់ទិចដ៏មានប្រយោជន៍និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់នៅក្នុងសង្រ្គាម

ថ្ងៃសុក្រ, 22 ខែកក្កដា 2022 13:44  គុន ច័ន្ទរដ្ឋា

Screen Shot 2022-07-22 at 1.36.56 PM

ដើម្បីគូសបញ្ជាក់ថាខ្លួនត្រូវតែថែរក្សារនូវពលទាហានតែមិនមែនទឹកដីនោះទេ ពីព្រោះអ្នកអាចយកទឹកដីត្រឡប់មកវិញបាន តែអ្នកមិនអាចនឹងថែរក្សារនូវជីវិតពលទាហានដែលបានបាត់បង់ទៅហើយនោះបានទេ។ ប៉ុន្តែរុស្សីបានប្រព្រឹត្តិផ្ទុយទៅនឹងអ្វីដែលអ៊ុយក្រែនបានធ្វើ បញ្ជាការរបស់រុស្សីមិនបានថែររក្សារការពារនូវជីវិតរបស់ពលទាហានរបស់គេទេ ដើម្បីវាយកនិងកាន់កាប់ទឹកដីឲ្យបានច្រើនដែលគេអាចធ្វើទៅបាន។ តាក់ទិចរបស់អ៊ុយក្រែនត្រូវបានគេមើលឃើញថាចែកចេញជា២តំណាក់កាល តំណាក់កាលទី១គឺការពារខ្លួន កងទ័ពអ៊ុយក្រែនមិនបានធ្វើការសម្រេចចិត្តក្នុងវាយលុកទៅលើចំណុចណាមួយឲ្យច្បាស់លាស់ក្នុងពេលណាមួយទេ ហើយក៏មិនធ្វើការទប់ទល់ក្នុងការការពារទីតាំងរហូតដល់ស្លាប់ខ្លួននោះដែរ ប៉ុន្តែនឹងធ្វើការដកថយនៅក្នុងករណីដែលចាំបាច់ ដើម្បីការពារជីវិតពលទាហាន។

នៅក្នុងតំណាក់កាលនេះ កាតព្វកិច្ចដ៏សំខាន់គឺធ្វើឲ្យសត្រូវចុះខ្សោយ នឹងធ្វើឲ្យសត្រូវខូចខាតនិងបោះបង់ចោលនូវគ្រឿងសព្វាវុធនិងធនធានមនុស្ស ផ្តល់ឱកាសឲ្យសត្រូវបង្ហាញនូវអ្វីដែលគេអាចធ្វើបាន អ្នកក៏អាចធ្វើឲ្យសត្រូវមានការខូចខាត ឈីចាប់ រងរបួសយ៉ាងដំណំដែលអាចធ្វើទៅបាននិងអាចសម្លាប់ជីវិតទាហានរបស់សត្រូវយ៉ាងច្រើនបំផុតដែលអាចធ្វើទៅបាន ខណៈដែលអ្នកអាចថែររក្សារនូវកំលាំងប្រយុទ្ធរបស់អ្នកបានយ៉ាងប្រសើរនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមគ្នានោះដែរ កងទ័ពអ៊ុយក្រែនដែលជាទស្សនៈក្នុងការឆ្លុះបញ្ចាំងបានកំពុងតែទទួលនូវអាវុធពីក្រុមបស្ចឺមប្រទេសនិងកំពុងតែប្រុងប្រៀបដើម្បីធ្វើការវាយលុក។ កងទ័ពរុស្សីដែលកំពុងធ្វើការវាយសម្រុកបានទទួលជោគជ័យដ៏តិចតួចនិងទទួលរងនូវការខូចខាតយ៉ាងដំណំនិងធ្វើឲ្យចុះថយនូវបរិមាណនៃធនធានរបស់ខ្លួន។ ដែលជាលទ្ធផល ជារាងរាល់ថ្ងៃរុស្សីបានចុះខ្សោយទៅៗ ហើយអ៊ុយក្រែនកាន់តែរឹងមាំឡើង ដោយសារការបំពាក់អាវុធឡើងវិញដោយសហរដ្ឋអាមេរិកនិងអឺរ៉ុប។

តំណាក់កាលទី២ គឺការវាយប្រហារទៅលើកងទ័ពរុស្សីដែលចុះខ្សោយ ដោយសារការថែរក្សារកងទ័ពរបស់ខ្លួននិងការបំពាក់អាវុធបន្ថែមដ៏ទំនើបពីលោកខាងលិច កងទ័ពអ៊ុយក្រែនបានប្រុងប្រៀបរួចជាស្រេចក្នុងការការពារខ្លួនពីការវាយប្រហាររបស់សត្រូវ។ អ៊ុយក្រែនបច្ចប្បន្ននេះមានឧត្តមភាពនៃចំនួនកងទ័ពនិងឧត្តមភាពនៃកាំភ្លើងផ្លោង និងមានសមត្ថភាពក្នុងការចាប់យកទឹកដីរបស់ខ្លួនដែលបាត់បង់ទៅលើរុស្សី ប្រាកដណាស់នេះវាជារឿងនៃពេលវេលា។ ប៉ុន្តែអ៊ុយក្រែនមានឱកាសច្រើនក្នុងការយកជ័យជំនះលើរុស្សីដោយសារតែការគាំទ្រពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។

Screen Shot 2022-07-22 at 1.37.35 PM

Screen Shot 2022-07-22 at 1.38.02 PM

Screen Shot 2022-07-22 at 1.38.33 PM


 


ថ្ងៃសុក្រ, 22 ខែកក្កដា 2022 13:44  គុន ច័ន្ទរដ្ឋា