BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បេសកជនពិសេសអាស៊ានមានគំរោងនឹងទៅកាន់មីយ៉ាន់ម៉ាជាលើកទឺ៣ សង្ឃឹមថានឹងប្រើប្រាស់ឥទ្ធិពលរបស់អូងសាន ស៊ូជី ដើម្បីបញ្ចប់អំពើហឹង្សា

ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 18:58  គុន ច័ន្ទរដ្ឋា

whatsapp_image_2022-07-20_at_6.33.19_pm

PhnomPenh-

បេសកជនពិសេសនៃប្លុកអាស៊ានសំរាប់វិបត្តិក្នុងមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃពុធថា លោកមានផែនការធ្វើដំណើរផ្លូវការជាលើកទី៣ទៅកាន់ប្រទេសដែលកំពុងមានវិបត្តិ ហើយថា បើសិនជាលោកបានជួបជាមួយ អូងសាន ស៊ូជី លោកចង់ប្រើនូវឥទ្ធិពលរបស់លោកស្រី ដើម្បីបញ្ចប់អំពើហឹង្សានៅទីនោះ។ លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរបានប្រាប់ CNA ថាលោកសង្ឃឹមថា នឹងធ្វើដំណើរនៅក្នុងសប្តាហ៍ទី២ នៅខែតុលា មុនពេលការប្រជុំមហាសន្និបាតអ.ស.ប. ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣-២៧ ខែតុលា នៅក្នុងបុរី New York ។

ការស្នើសុំនៃការធ្វើដំណើរផ្សេងទៀតត្រូវបានគេមើលឃើញថា លោក ប្រាក់ សុខុន នឹងត្រូវធ្វើទស្សកិច្ចនៅមីយ៉ាន់ម៉ាក្នុងដើមខែតុលា មុនពេលដែលប្រទេសនៃប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ នឹងប្រារព្វកិច្ចប្រជុំកំពូលប្រចាំឆ្នាំក្នុងខែវិច្ឆិកា។ កម្ពុជាបានកាន់កាប់តំណែងជាប្រធានប្តូរវេននៅក្នុងឆ្នាំ២០២២នេះ។ នៅក្នុងការធ្វើដំណើរជាផ្លូវការ២លើករបស់លោកកាលពីពេលមុន លោក សុខន ត្រូវបានបដិសេធមិនឲ្យជួបជាមួយនឹង អ្នកស្រី អូងសាន ស៊ូជី ដោយពួកក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ា ដែលជាមេដឹកនាំដែលត្រូវគេដកចេញពីតំណែង កំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំងដាច់ដោយឡែកនៅក្នុងពន្ធនាគារ ណៃពិដោរ។

ពួកយោធាមីយ៉ាន់ម៉ាបានបដិសេធម្តងហើយម្តងទៀត ចំពោះសំណូមពររបស់កម្ពុជាដើម្បីជួបជាមួយ អូងសាន ស៊ូជី ដោយបញ្ជាក់ថា កំពុងតែស្ថិតនៅក្នុងតំណាក់កាលធ្វើសវនារកាត់ទោស ដែលរងនូវការចោទប្រកាន់ជាច្រើន ដូចជាអំពើពុករលួយ ក្លែងបន្លំការបោះឆ្នោត ដែលអ្នកស្រីបានប្រកែកចំពោះការចោទប្រកាន់ទាំងអស់នោះ។ “រឿងដែលសំខាន់ជាងគេ យើងនឹងសុំឬក៏ពិភាក្សាជាមួយលោកស្រីអំពីទស្សនៈរបស់គាត់អំពីអនាគតនៃមីយ៉ាន់ម៉ា។ តើលោកស្រីមើលឃើញយ៉ាងណា ដើម្បីរកច្រកចេញពីវិបត្តិនេះ? តើឥទ្ធិពលនយោបាយរបស់លោកស្រីអាចនឹងមានទម្ងន់ទៅលើដំណើរការនយោបាយជាបន្តបន្ទាប់ឬយ៉ាងណា?” លោកប្រាក់ សុខុននិយាយ។

“ចំណុចផ្សេងទៀតនឹងត្រូវបានសួរលោកស្រី ថាតើ” ការសន្ទនានយោបាយ អាចនឹងនាំទៅរកសន្តិភាពនិងការផ្សះផ្សារជាតិដែរឬទេ? តើគោលការណ៍អហឹង្សាររបស់លោកស្រី អាចមានឥទ្ធិពលទៅលើភាគីប្រដាប់អាវុធទាំងអស់ ដើម្បីបញ្ឈប់អំពើហឹង្សាដែរឬទេ? លោក ប្រាក់ សុខុន ដែលបាននិយាយទៅកាន់ CNA ជាលើកដំបូងដោយផ្ទាល់ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស ចាប់តាំងពីលោកត្រូវបានតែងតាំងជាបេសកជនពិសេសរបស់អាស៊ានប្រចាំមីយ៉ាន់ម៉ា៕


ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 18:58  គុន ច័ន្ទរដ្ឋា