BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លក្ខខណ្ឌ ធូបនកម្ម របស់ថៃ លើគ្រាប់ពោតកម្ពុជា អាចធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ

ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 18:19  លាង ឡា

photo_2022-07-21_18-09-14 (1)

ភ្នំពេញ៖ គ្រាប់ពោតរបស់កម្ពុជា ត្រូវបានភាគីថៃ ដាក់លក្ខខណ្ឌតម្រូវថ្មី ដោយត្រូវធ្វើធូបនកម្ម (Fumigation) នៅមុនពេលនាំចេញទៅកាន់ប្រទេសថៃ ខណៈបញ្ហានេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញក្តីបារម្ភថា នឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញពោត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា ភាគីថៃ បានដាក់លក្ខខណ្ឌ តម្រូវថ្មី ដោយតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតនាំចូលជាមុន និងគ្រាប់ពោត ត្រូវធ្វើធូបនកម្ម (Fumigation) នៅមុនពេលនាំចេញ ដោយប្រើថ្នាំ Methyl bromide ។

ក្រសួងបានលើកឡើងថា ថ្នាំ Methyl bromide ជាប្រភេទថ្នាំមានតម្លៃថ្លៃ និងស្ថិតក្នុងបញ្ជីថ្នាំកសិកម្មដែលអាចអនុញ្ញាត ឱ្យប្រើប្រាស់ដោយមានលក្ខខណ្ឌជាក់លាក់ណាមួយតែប៉ុណ្ណោះ ក្រោមការត្រួតពិនិត្យផ្ទាល់ពីសមត្ថកិច្ចរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីព្រោះជាប្រភេទថ្នាំធ្វើឱ្យប៉ះពាល់ដល់ស្រទាប់អូហ្សូនផងដែរ។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា ក៏មានក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងមានលទ្ធភាពផ្តល់សេវាធូបនកម្ម (Fumigation) លើថ្នាំប្រភេទនេះ ផងដែរ ប៉ុន្តែដោយសារថ្នាំនេះមានតម្លៃថ្លៃ ធ្វើឱ្យតម្លៃគ្រាប់ពោតកើនឡើងមួយកម្រិតទៀតធ្វើឲ្យប៉ះពាល់ដល់ការនាំចេញពោត។ 

យ៉ាងណាក៏ដោយ ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចរចាជាមួយភាគីថៃ ជាច្រើនលើកច្រើនសា ដោយស្នើសុំភាគីថៃដកលក្ខខណ្ឌប្រើប្រាស់ថ្នាំ Methyl bromide ចេញ និងជំនួសវិញដោយថ្នាំ Phosphine ប៉ុន្តែភាគីថៃ មិនយល់ព្រមតាមការស្នើសុំរបស់ភាគីកម្ពុជាឡើយ។

ទោះជាយ៉ាងនេះក្តី ក្រសួងបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ការនាំចេញគ្រាប់ពោត ជាផ្លូវការទៅកាន់ប្រទេសថៃ ដោយគោរពតាមលក្ខខណ្ឌតម្រូវថ្មីរបស់ប្រទេសថៃ គឺបានចំនួន ៣៧ ៥០០តោន។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា ចំពោះដំណាំពោតដែលបានធ្វើការដាំដុះសម្រាប់នាំចេញធ្វើជាចំណីសត្វ គឺមិនតម្រូវឱ្យមានការចុះបញ្ជីជាចម្ការ អនុវត្តកសិកម្មល្អ (GAP) ឡើយ ខណៈបច្ចុប្បន្ន ក្រសួងបានចុះបញ្ជីឈ្មោះក្រុមហ៊ុននាំចេញគ្រាប់ពោតទៅកាន់ប្រទេសចិន ផងដែរ៕

photo_2022-07-21_18-09-11

អត្ថបទ៖លាង ឡា


ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 18:19  លាង ឡា