BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តធ្លាក់ចុះថែមទៀត នៅសប្តាហ៍នេះ 

ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 17:52  លាង ឡា

photo_2022-07-21_17-46-15 (1)

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា តម្លៃប្រេងឥន្ធនៈ នឹងចុះមកនៅត្រឹម៤៨០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង៥៣០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដានេះថា តម្លៃលក់រាយប្រេងឥន្ធនៈនេះ នឹងចាប់អនុវត្តពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ចាក់ថា នាពេលថ្មីៗនេះ តម្លៃប្រេងឥន្ធនៈបានឡើងថ្លៃជាបន្តបន្ទាប់ ក្រោយពេលកើតមានសង្រ្គាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន។

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានមានប្រសាសន៍សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋខ្មែរជុំវិញរឿងប្រេងឥន្ធនៈឡើងថ្លៃ ព្រោះវាជាបញ្ហាដែលកើតឡើងលើពិភពលោក ដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនាពេលកន្លងទៅថា បច្ចុប្បន្នប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម ៕

photo_2022-07-21_17-46-27

photo_2022-07-21_17-46-30

អត្ថបទ៖លាង ឡា


ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 17:52  លាង ឡា