BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអឺរ៉ុបអាចរស់នៅដោយគ្មានឧស្ម័នធម្មជាតិពីរុស្សីដែរឬទេ?

ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 10:01  គុន ច័ន្ទរដ្ឋា

2022-07-21 09.59.45 (1) (1)

Berlin (AP)

អឺរ៉ុបកំពុងតែប្រឈមទៅនឹងវិបត្តិថាមពល ទោះបីជាមុនពេលដែលបំពង់បង្ហូរ Nord Stream 1 ពីរុស្សីទៅកាន់អាល្លឺម៉ង់ មិនដំណើរការដោយសារត្រូវការជូសជុលថែទាំជាប្រក្រតី ។ ខណៈដែលមានសញ្ញាថា យ៉ាងហោចណាស់ ឧស្ម័នខ្លះនឹងត្រូវបង្ហូរនៅថ្ងៃព្រហស្បតិ៍ វានៅតែមិនទាន់ច្បាស់លាស់ ហើយមន្ត្រីរដ្ឋាភិបាលបានប្រឹងជ្រែងទប់សំរាប់លទ្ធភាពដែលថា បំពង់បង្ហូរប្រេងនឹងមិនចាប់ផ្តើមឡើងវិញទៅតាមកាលវិភាគនោះទេ។ ពួកគេបាននិយាយថា លោកប្រធានាធិបតីរុស្សី Vladimir Putin កំពុងប្រើប្រាស់ឋាមពលឲ្យទៅជាឥទ្ធិពលនយោបាយនៅក្នុងការប្រឈមជាមួយសហគមន៍អឺរ៉ុបលើរឿងអ៊ុយក្រែន។

រុស្សីបានកាត់ផ្តាច់រួចហើយនូវការបង្ហូរមកអឺរ៉ុបនូវឧស្ម័នធម្មជាតិ ក្នុងការបំរើថាមពលក្នុងរោងចក្រ បង្កើតជាអគ្គីសនីនិងកំដៅក្នុងគេហដ្ឋាននៅក្នុងរដូវរងារ ហើយ Putin បានព្រមានថាគេនឹងអាចនឹងបន្ថយវាចុះបន្តិចម្តងៗ។ ការបង្ហូរឧស្ម័នតាមបំពង់បង្ហូរ Nord Stream 1ត្រូវបានកាត់ចំនួន៦០% មុនពេលដែលវាត្រូវបានគេជួសជុល។ ទោះបីជាបំពង់បង្ហូរចាប់ផ្តើមឡើងវិញតាមកាលវិភាគដែលបានកំណត់និងតាមកំរិតដែលត្រូវកាត់បន្ថយ អឺរ៉ុបនឹងប្រឹងប្រែងតស៊ូដើម្បីធ្វើឲ្យផ្ទះមានកំដៅនិងឧស្សហកម្មដំណើរការនៅក្នុងរដូវរងារនេះ។ រុស្សីដែលជាប្រវត្តិសាស្ត្រ គឺជាអ្នកដែលផ្គតផ្គង់ធំជាងគេនៃឧស្ម័នធម្មជាតិសំរាប់អឺរ៉ុប បន្ទាប់ពីមានជម្លោះឧស្ម័នក្នុងឆ្នាំ២០០៦-២០០៩ រវាងរុស្សីនិងអ៊ុយក្រែន។

នៅក្នុងឆ្នាំ២០១៣-២០១៤. បន្ទាប់ពីមានភាពតានតឹងដោយសារវិបត្តិអ៊ុយក្រែន សហគមន៍អឺរ៉ុបបានស្វែងរកការកាត់បន្ថយនូវការពឹងពាក់របស់ពួកគេទៅលើឧស្ម័នធម្មជាតិដែលនាំចូលពីរុស្សី ទោះជាយ៉ាងណាក៏ដោយ រុស្សីនៅតែបន្តផ្គត់ផ្គង់ប្រហែលជា៤០% នៃការប្រប្រាស់ឧស្ម័នធម្មជាតិសំរាប់អឺរ៉ុប។ បន្ទាប់ពីមានការគំរាមកំហែងនៃការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ទាំងសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកបានស្វែងរកផែនការបម្រុងទុកជាមុន ខ្លាចក្រែងលោមានការកាត់បន្ថយបន្ថែមទៀត ឬក៏នៅក្នុងករណីសេណារីយ៉ូដែលអាក្រក់ជាងនេះទៅទៀត គឺការកាត់ផ្តាច់ទាំងស្រុងពីរុស្សីនូវឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប។

តើរឿងនេះវានឹងកើតឡើងដែរឬទេ? តើអឺរ៉ុបអាចនឹងមានអ្វីជំនួសការនាំចូលឧស្ម័នធម្មជាតិពីរុស្សីដែរឬទេ? នៅក្នុងរដូវរងារនេះនិងរដូវរងារ២ឆ្នាំបន្ទាប់ទៀត ? ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ដំណោះស្រាយដែលមានប្រសិទ្ធភាពជាងគេបំផុត គឺវាទាមទារឲ្យមានការកែរតម្រូវនៃសេចក្តីត្រូវការដើម្បីកាត់បន្ថយទៅលើការពឹងពាក់លើឧស្ម័នធម្មជាតិ ដែលវានឹងប្រសើរជាងរកប្រភពមកជំនួសឧស្ម៏នរុស្សី ដែលត្រូវការនាំចូលពីប្រទេសដ៏ទៃ។ ដូច្នេះ តើវានឹងមានអ្វីកើតឡើងនៅពេលដែលរុស្សីកាត់ផ្តាច់ឧស្ម័នរហូតដល់រដូវក្តៅ? អឺរ៉ុបនឹងគ្មានជំរើសក្រៅពីកាត់បន្ថយការប្រើប្រាស់ចាបតាំងពីពេលនេះទៅ និងបន់ស្រន់សុំឲ្យធាតុអាកាសត្រជាក់ស្ថិតនៅក្នុងលក្ខខ័ណ្ឌមិនត្រជាក់ខ្លាំងពេកប៉ុណ្ណោះ។


ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 10:01  គុន ច័ន្ទរដ្ឋា