BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេបញ្ជាការកងទ័ពអាមេរិកបញ្ចេញឲ្យដឹងមុខព្រួញទី១ដែលត្រូវវាយប្រហារចិនបើសង្រ្គាមផ្ទុះឡើង

ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 09:10  គុន ច័ន្ទរដ្ឋា

2022-07-21 09.08.01 (1) (1)

American military News-

បើសិនជាចិននិងអាមេរិកឈានចូលទៅដលសង្រ្គាម សហរដ្ឋអាមេរិកនឹងវាយលុកចូលទៅទីបញ្ជាការចិននិងកាន់កាប់ជាមុន មេបញ្ជាការកងម៉ារីនបានបញ្ចេញឲ្យដឹងកាលពីសប្តាហ៍មុន។ ក្នុងអម្លុងនៃព្រឹត្តិការណ៍ ដែលគេហៅថា “ការរំខាននូវការការពារជាបន្តបន្ទាប់ ដែលជាការសន្ទនាជាមួយលោកឧត្តមសេនីយ៍ David Berger” នៅឯវិទ្យស្ថាន Hudson ឧត្តមសេនីយ៍ David Burger បាននិយាយថា ”ដើម្បីធ្វើឲ្យហ្វូងសត្វនៅទីនោះចុះខ្សោយ” ដែលជាការនិយាយយោងទៅរកចិនកុម្មុយនីស្ត “សហរដ្ឋអាមេរិកត្រូវតែចូលទៅដល់ទីបញ្ជាការនិងកាន់កាប់”។

“យើងត្រូវសន្មតថាទាំងសងខាង យើងនឹងព្យាយាមចូលទៅកាន់កាប់ចំណុចដែលខ្សោយជាមុនសិន  ខ្ញុំគិតថាវាជាអ្វីដែលអ្នកបានបន្លយពាក្យ ទាំងភ័ស្តុភារនិងទីបញ្ជាការដែលត្រូវការកាន់កាប់។ បើសិនជាអ្នកសិក្សារអំពីពីសហរដ្ឋអាមេរិកកាលពី២០ឆ្នាំមុនម តើអ្នកត្រូវធ្វើយ៉ាងដូចម្តេច? តើខ្ញុំអាចធ្វើឲ្យហ្វូងសត្វទាំងអស់នោះចុះខ្សោយដោយរបៀបណា? អ្នកត្រូវតែចូលទៅឲ្យដល់ទីបញ្ជាការនិងកាន់កាប់វា ពីព្រោះអ្នកបានដឹងថាវាពឹងពាក់ទៅលើទីកន្លែងនោះខ្លាំងណាស់ បើយើងអាចធ្វើទៅបាន។ បើសិនជាខ្ញុំអាចកាន់កាប់ទីបញ្ជាការនោះបាន យើងនឹងចាប់ផ្តើមសង្រ្គាមដោយធ្វើការប្រយុទ្ធមួយដ៏ត្រឹមត្រូវ” លោកឧត្តមសេនីយ៍ Berger បាននិយាយ ដោយយោលទៅតាម សំណេរដែលគេេសរសេរពីការសន្ទនាគ្នា។

“បើសិនជាមានការប្រឈមមុខគ្នា ឬក៏គេបានបញ្ជាក់ច្បាស់យ៉ាងដូច្នេះចំពោះយើង ពួកគេអាចគ្រាន់តែនិយាយតាមរបៀបមួយផ្សេង ក្នុងអម្លុងពេលមុនឈានដល់ទំនាស់ ហើយយើងក៏ធ្វើដូចគ្នាទៅកាន់ពួកគេដែរ” លោកបន្ត "យើងនឹងធ្វើទំនាក់ទំនងជាមួយពួកគេ យើងអាចធ្វើផែនការ A ឬ B និងC ដែលផែនការទាំងអស់នេះនឹងមិនដំណើរការព្រមគ្នានោះទេ"។ Berger បាននិយាយថា យោធាសហរដ្ឋអាមេរិក គួរតែធ្វើតាមសភាពបត់បែនក្នុងករណីដែលការធ្វើទំនាក់ទំនងមិនដំណើរការ ដោយបន្ថែមថាកងទ័ពម៉ារីនជាដំបូងគឺផ្តោតទៅលើមនុស្សមិនមែនសម្ភារៈនោះទេ។

"តើយើងហ្វឹកហ្វឺនពួកគេដោយរបៀបណា? តើយើងនឹងក្លាយទៅជាកងទ័ពដែលមានផាសុខជាមួយនឹងអង្គភាពតូចៗដែលធ្វើសេចក្តីសម្រេចចិត្តយ៉ាងលឿនជាមួយនឹងទំនាក់ទំនងដែលមានកំរិតដោយរបៀបណា?។ យើងមានការការពិភាក្សារគ្នាជាដំបូង ខ្ញុំគិតថាមេដឹកនាំក្មេងៗនឹងសប្បាយចិត្តលើរឿងនេះ។ មេដឹកនាំជាន់ខ្ពស់នឹងមិនសូវមានអារម្មណ៍ស្រស់ស្រាយលើបញ្ហានេះទេ" លោកនិយាយដោយបានបន្ថែមថា "ពួកគេនឹងធ្វើសេចក្តីសម្រេចចិត្តយ៉ាងលឿន ហើយនេះវាជារឿងធម្មជាតិដែលអង្គភាពម៉ារីនក្នុងការធ្វើដូច្នេះ"។ យើងបានផ្តល់ឲ្យពួកគេនូវផាសុកភាព ជាពិសេសសំរាប់មេដឹកនាំថ្នាក់ក្រោមនិងបង្វឹកពួកគេឲ្យបានទៅដល់ទីនោះ។


ថ្ងៃព្រហស្បតិ៍, 21 ខែកក្កដា 2022 09:10  គុន ច័ន្ទរដ្ឋា