BBC-Asia-
លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe បច្ចុប្បន្នជាមេដឹកនាំស្តីទី ត្រូវបានគេតែងតាំងសំរាប់តួនាទីដោយគណបក្សកាន់អំណាច ហើយត្រូវបានគេមើលឃើញថាជាអ្នកនាំមុខ។ ប៉ុន្តែក្រុមបាតុករចង់ឲ្យលោកចាកចេញពីតំណែងដែរ បន្ទាប់ពីលោកប្រធានាធិបតី Gotabaya Rajapaksa បានលាលែងពីមុខតំណែង។ លោកនាយករដ្ឋមន្ត្រីបានប្រឈមទៅនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីលោក Dallas Alahapperruma ជាគូរប្រជែងម្នាក់ទៅនឹងគណបក្សកាន់អំណាចដែលគាំទ្រដោយសមាជិកសភានៃគណបក្សប្រឆាំងដ៏ធំមួយ។
អ្នកណាក៏ដោយដែលត្រូវបោះឆ្នោតរើសតាំងដោយសភា នឹងមានអាណត្តិបំរើការងារដើម្បីបង្រ្គប់អាណត្តិរបស់លោក Rajapaksa ដែលនឹងបញ្ចប់ទៅនៅឆ្នាំ២០២៤ ខែធ្នូ។ ប្រទេសស្រីលង្កាជាប្រទេសដែលពុករលួយនិងប្រឈមទៅនឹងការខ្វះខាតម្ហូបអាហារ ប្រេងឥន្ធនះ និងការផ្គត់ផ្គង់ជាមូលដ្ឋានផ្សេងទៀត។ ប្រទេសត្រូវការរដ្ឋាភិបាលមួយដែលមានស្ថិរភាព ដើម្បីបន្តនូវការជជែកដែលជាប់គាំងជាមួយនឹងអង្គការរូបីយប័ណ្ណអន្តរជាតិ (IMF) សំរាប់កញ្ចប់ថវិការជំនួយសង្រ្គោះ។
រដ្ឋការរបស់លោក Rajapaksa និងក្រុមគ្រួសារ ដែលបានគ្រប់គ្រងប្រទេសអស់រយះពេលជិត២ទស្សវត្សរ៍ ត្រូវបានទទួលនូវការស្តីបន្ទោសសំរាប់វិបត្តិក្នុងពេលបច្ចុប្បន្ននេះ។ លោកបានភៀសខ្លួនចេញទៅប្រទេស Maldive កាលពីសប្តាហ៍មុន បន្ទាប់ពីហ្វូងមនុស្សដ៏ច្រើនកុះករបានសម្រុកចូលទៅកាន់កាប់វិមានរដ្ឋាភិបាល ព្រមទាំងទាមទារឲ្យមេដឹកនាំនយោបាយរួមទាំងលោក Wickremesinghe ផងដែរឲ្យចុះចេញពីអំណាច។ លោក Rajapaksa បន្ទាប់មកបានចាកចេញពីប្រទេស Maldive ទៅកាន់ប្រទេសសឹង្ហបុរីនិងបានលាលែងជាផ្លូវការចេញពីអំណាចនៅល្ងាចថ្ងៃព្រហស្បតិ៍។
សមាជិកសភាសរុបចំនួន២២៥រូបនឹងធ្វើការបោះឆ្នោត ប្រសិនបើអ្នកប្រជែងណាមួយទទួលបានសន្លឹកឆ្នោតច្រើនជាងពាក់កណ្តាលនៃសមាជិកសភា គេនឹងឈ្នះព្រមទាំងបានទទទួលតំណែងជាប្រធានាធិបតីជំនួសលោក Rajapaksa ។ មានការព្រួយបារម្ភថា បើសិនជាលទ្ធផលឆ្នោត ជាពិសេសបើលោក Wickremesinghe ឈ្នះ អាចនឹងបណ្តាលឲ្យមានភាពបះបោរជាបន្តទៅទៀត។ នេះគឺជាការប្រកួតប្រជែងដែលមានគូរប្រកួត៣រូប លោក Wickremesinghe, លោក Alahapperuma និង លោក Anura Kumara Dissanayake ដែលជាមេដឹកនាំមានតែ៣កៅអីនៅក្នុងសភា៕