BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងរាជអាវុធ ប្រាប់ឱ្យប្រុងប្រយ័ត្នពីល្បិចឆបោកថ្មី ជុំវិញករណីដីធ្លី

ថ្ងៃពុធ, 20 ខែកក្កដា 2022 11:16  លាង ឡា

ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នអំពីល្បិចឆបោកថ្មី ពាក់ព័ន្ធករណីក្លែងឯកសារដីធ្លី ក្រោយពេលមានការចាប់ខ្លួនបុរសម្នាក់ ដែលបន្លំឯកសារអចលនវត្ថុរបស់អ្នកដទៃ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថាកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈ និងឆបោក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

2022-07-20 11.08.58

លោកបញ្ជាក់ថា ករណីនេះ កម្លាំងជំនាញនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុមួយកន្លែងមានទីតាំងស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ បានបញ្ជាក់ថា គាត់ទទួលបានព័ត៌មាន និងឯកសារថតចម្លងពីបុគ្គលផ្សេងទៀតបង្ហាញថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់គាត់ ត្រូវបានផ្ទេរចេញទៅឈ្មោះ ឈឿង ច័ន្ទពិសិដ្ឋ និងឈ្មោះ ទុំ ដាឡែន ទៅវិញ ដែលការពិតដីរបស់គាត់មិនធ្លាប់ដែលបានលក់ដូរ ឬធ្វើការចាត់ចែងណាមួយទៅតតីយជននៅឡើយទេ។

2022-07-20 11.09.04

ក្រោយពីធ្វើការស៊ើបអង្កេតបឋមតាមនីតិវិធីរួចមក និងធ្វើសេចក្តីរាយការណ៍ជូនទៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏ឈានដល់ការនាំខ្លួនបុគ្គលសង្ស័យឈ្មោះ ឈឿង ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខៈ ៣១៧ អ.យ.ក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២៕

2022-07-20 11.09.09

អត្ថបទ៖លាង ឡា


ថ្ងៃពុធ, 20 ខែកក្កដា 2022 11:16  លាង ឡា