BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គម្រោងវិនិយោគថ្មី ចំនួន៤ មានទំហំទឹកប្រាក់ជិត១០០លានដុល្លារ ត្រូវបានអនុម័ត

ថ្ងៃអង្គារ, 19 ខែកក្កដា 2022 12:01  លាង ឡា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី លើគម្រោងវិនិយោគចំនួន៤ ដែលមានទំហំទឹកប្រាក់ជិត១០០លានដុល្លារអាម៉េរិក ខណៈគម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារ បានជាង២០០០កន្លែង។

តាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងដែលបានសម្រេចចុះបញ្ជីទាំង៤ រួមមាន៖

១- “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។

2022-07-19 11.53.08

២- “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។

2022-07-19 11.53.01

៣- “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៥លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

2022-07-19 11.52.55

និងទី៤- “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់។

គួរកត់សម្គាល់ថា គម្រោងវិនិយោគជាច្រើន បានចាប់ផ្តើមចូលមកកម្ពុជា ក្រោយពេលដែលរាជរដ្ឋាភិបាល បានសម្រួល និងលើកលែងលើកិច្ចការសំខាន់ៗមួយចំនួនពាក់ព័ន្ឋនឹងការចេញចូលប្រទេស ក្នុងគ្រាដែលពិភពលោក រួមទាំងកម្ពុជាផង កំពុងប្រឈមនឹងជំងឺកូវីដ-១៩៕

អត្ថបទ៖លាង ឡា

2022-07-19 11.52.48

 


ថ្ងៃអង្គារ, 19 ខែកក្កដា 2022 12:01  លាង ឡា