BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនទាមទារឲ្យអាមេរិកផ្អាកលក់អាវុធដែលមានតម្លៃ១០៨លានដុល្លារអាមេរិកដល់តៃវ៉ាន់

ថ្ងៃអង្គារ, 19 ខែកក្កដា 2022 09:00  គុន ច័ន្ទរដ្ឋា

American Military News-

ក្រសួងការពារជាតិបក្សកុម្មុយនិស្តចិនបានទាមទារឲ្យរដ្ឋការលោកប្រធានាធិបតី Joe-Biden ឲ្យផ្អាកជាបន្ទាន់នូវការលក់អាវុធដែលមានទឹកប្រាក់ប្រហែល ១០៨លានដុល្លារអាមេរិកទៅឲ្យតៃវ៉ាន់ ប្រព័ន្ធផ្សព្វផ្សាយមួយរបស់រដ្ឋបានរាយការណ៍កាលពីថ្ងៃច័ន្ទ បើយោលទៅតាម Reuters កាលពីថ្ងៃច័ន្ទ។ ការទាមទារនេះបានលេចចេញមក៣ថ្ងៃ បន្ទាប់ពីមន្ទីរប៉ង់តាហ្គោន បានប្រកាសថាក្រសួងការបរទេស បានអនុមត្តិនូវលទ្ធភាពដែលមានទឹកប្រាក់ជាច្រើនរយលានដុល្លារក្នុងការលក់ទៅឲ្យសេដ្ឋកិច្ចនិងការិយាល័យតំណាងវប្បធម៌ទីក្រុងតៃប៉ិក្នុងសហរដ្ឋអាមេរិក។ តៃប៉ីគឺជាទីក្រុងរបស់តៃវ៉ាន់។

3456J7NVVJPSHCLYHEIASBCZ4U

ការិយាល័យតំណាងសេដ្ឋកិច្ចនិងវប្បធម៌របស់ទីក្រុងតៃប៉ិក្នុងសហរដ្ឋអាមេរិក (TECRO) បានសំណូមពរទិញនូវគ្រឿងបន្លាស់សំរាប់ជួសជុលនិងតម្លើងរថក្រោះនិងយានជំនិះសំរាប់ប្រយុទ្ធព្រមទាំងជំនួយបច្ចេកទេសភ័ស្តុភារ។ "រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងតំណាងបច្ចេកទេសអ្នកអ្នកតំណាងបច្ចេកទេសចុះកិច្ចសន្យានិងអ្នកផ្គត់ផ្គង់ក្នុងកម្មវិធីបានអនុម័ត្តិយល់ព្រម" មន្ទីរប៉ង់តាហ្គោនបាននិយាយនៅក្នុងបទសម្ភាសន៍ "ពួកគេប៉ាន់ស្មានថាប្រហែលជាមានចំនួនទឹកប្រាក់ប្រហែល១០៨លានដុល្លារសហរដ្ឋអាមេរិក"។

មន្ទីរប៉ង់តាហ្គោនបាននិយាយគាំទ្រថាសំណើរនៃការលក់នេះ “វាបំរើឲ្យសេដ្ឋកិច្ច និងផលប្រយោជន៍សន្តិសុខជាតិអាមេរិក ក្នុងការគាំទ្រអ្នកដែលទទួល បន្តនូវការខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងទ័ពរបស់គេនិងថែរក្សាសមត្ថភាពក្នុងការការពារដែលគួរឲ្យជឿជាក់បាន។ សំណើរនៃការលក់នេះនឹងជួយឲ្យមានការរីកចំរើនផ្នែកសន្តិសុខនៃអ្នកដែលបានទទួលនិងជួយថែទាំនូវស្ថិរភាពនយោបាយ តុល្យភាពនៃយោធា សេដ្ឋកិច្ចនិងភាពរីកចម្រើននៅក្នុងតំបន់។ ក្រសួងការពារជាតិបានបន្តទៀត ដោយបន្ថែមថា "នឹងមិនមានការប៉ះពាល់ដែលជាអមិត្តមកលើភាពប្រុងប្រៀបរួចជាស្រេចក្នុងការការពារជាតិមកលើអាមេរិកនោះទេ ដែលជាលទ្ធផលនៃសំណើរនៃការលក់នេះ"។

ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-តៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “ខ្លួនស្វាគមន៍លទ្ធភាពនៃការលក់ដែលបាននិយាយថាវានឹងជួយតៃវ៉ាន់ ថែរក្សានូវយានជំនិះ អាវុធធុនតូច ប្រព័ន្ធអាវុធសំរាប់ប្រយុទ្ធនិងសម្ភារះសំរាប់ការគាំទ្រភ័ស្តុភារ។ គោលនយោបាយជំនួយសន្តិសុខរបស់រដ្ឋការលោក Biden រហូតដល់ឆ្នាំ២០២៥ នឹងផ្តោតទៅលើការធ្វើឲ្យមាននិរន្តភាពផ្នែកអាវុធយុទ្ធភណ្ឌ។ ការធ្វើទំនើបកម្មនៃទៅលើកងទ័ពតៃវ៉ាន់លែងជាវិស័យអាទិភាពទៀតហើយ។ ប្រធានក្រុមប្រឹក្សារ Rupert Hammond និយាយនៅក្នុងសេចក្តីថ្លែងការណ៍៕


ថ្ងៃអង្គារ, 19 ខែកក្កដា 2022 09:00  គុន ច័ន្ទរដ្ឋា