Kyiv-
លោកប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃអាទិត្យបានបណ្តេញប្រធានសន្តិសុខជាតិផ្ទៃក្នុងដ៏មានអំណាចរបស់អ៊ុយក្រែន (SBU) និងអគ្គព្រះរាជអាជ្ញារ ដោយបានបញ្ជាក់ពីករណីជាច្រើនរាប់មិនអស់ក្នុងការសហការណ៍ជាមួយរុស្សីដោយមន្ត្រីនៅក្នុងអង្គការររបស់ខ្លួន។ ការបណ្តេញចេញនូវប្រធានសន្តិសុខជាតិ លោក Ivan Bakanov ដែលជាមិត្តភ័ក្រ្គតាំងពីក្មេងរបស់ Zelensky និងអគ្គព្រះរាជអាជ្ញារ Iryna venekitova ដែលដើរតួរនាទីសំខាន់ក្នុងការប្រតិបត្តិយកមកកាត់ទោសនៃឧក្រឹដ្ឋជនសង្រ្គាមរុស្សី ត្រូវបានគេប្រកាសនៅក្នុងក្រិតនៅលើវ៉ែបសាយរបស់លោកប្រធានាធិបតី។
នៅក្នុងការបង្ហោះតាម Telegram Zelensky បាននិយាយថាលោកបានបណ្តេញមន្ត្រីជាន់ខ្ពស់ ព្រោះមានពន្លឺលេចមកថាមានមន្ត្រីនៅក្នុងអង្គការនោះជាច្រើនបានសហការណ៍ជាមួយរុស្សី ជាបញ្ហាមួយដែលលោកនិយាយថាវាមានផលប៉ះពាល់ដល់អង្គការដ៏ទៃទៀតផងដែរ។ លោកនិយាយថា ៦៥១ ករណីនៃការដែលចោទប្រកាន់ថាក្បត់ជាតិនិងចូលរួមសហការណ៍ជាមួយ បានបើកចំហរប្រឆាំងទៅនឹងមន្ត្រីដែលអនុវត្តិន៍ច្បាប់និងការកាត់សេចក្តី និងមានមន្ត្រី៦០នាក់ទៀត ពីអង្គការរបស់ Bakanov និង Venediktova ដែលឥឡូវនេះកំពុងតែធ្វើការប្រឆាំងទៅនឹងអ៊ុយក្រែននៅក្នុងទឹកដីដែលរុស្សីកាន់កាប់។
ចំនួនទាំងអស់នៃករណីក្បត់ជាតិវាជាការប្រកួតប្រជែងដ៏ធំមួយក្នុងការជ្រៀតជ្រែករបស់កងកម្លាំងរុស្សីដោយអ៊ុយក្រែន ខណៈដែលពួកគេកំពុងប្រយុទ្ធជាមួយទីក្រុងមូស្គូនៅក្នុងអ្វីដែលគេហៅថាគឺជាការប្រយុទ្ធដើម្បីរស់។ ”ការត្រៀមខ្លួនដូចនេះ ដែលជាមូលដ្ឋាននៃការប្រឆាំងទៅនឹងបទឧក្រឹដ្ឋនៃសន្តិសុខជាតិរបស់រដ្ឋ វាបានក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរទៅដល់មេដឹកនាំដែលពាក់ព័ន្ធ” Zelensky បាននិយាយ។ “បញ្ហានីមួយៗនឹងបានទទួលបាននូវចម្លើយដ៏សមស្រប” លោកនិយាយ។ កងទ័ពរុស្សីបានចូលកាន់កាប់ជាបណ្តោះអាសន្ននៅក្នុងផ្នែកខាងកើតនិងខាងត្បូងអ៊ុយក្រែន ក្នុងអម្លុងពេលនៃការឈ្លានពាន ដែលបានសម្លាប់មនុស្សជាច្រើនពាន់នាក់ ជាច្រើនលាននាក់គ្មានជំរកនិងបានបំផ្លាញទីក្រុងអស់ជាច្រើន។
នៅក្នុងសុន្ទរកថានាពេលយប់ទៅកាន់ប្រជាជាតិ Zelensky បានធ្វើការកត់សំគាល់ថាការចាប់ខ្លួនក្នុងពេលថ្មីៗនេះក្នុងការសង្ស័យថាមានទង្វើរក្បត់ជាតិនៅក្នុងក្រសួងសន្តិសុខជាតិ ដែលជាអតីតប្រធានគ្រប់គ្រងត្រួតពិនិត្យតំបន់ Crimea ដែលជាឧបទ្វីបដែលតភ្ជាប់ដោយរុស្សីក្នុងឆ្នាំ២០១៤ ដែលទីក្រុង Kyiv និងបស្ចឹមប្រទេសនៅតែមើលឃើញថាជាទឹកដីរបស់អ៊ុយក្រែន។ Zelensky បាននិយាយថា លោកបានបណ្តេញចេញមន្ត្រីសន្តិសុខជាន់ខ្ពស់ចាប់តាំងពីពេលចាប់ផ្តើមនៃការឈ្លានពាន ដែលជាសេចក្តីសម្រេចដែលលោកនិយាយថា ឥឡូវនេះប្រកបទៅដោយសុភវិនិច្ឆ័យ។