EuroNews-
ប្រជាជាតិសហគមន៍អឺរុបនិងអាស៊ីប៉ែកអាគ្នេយ៍នឹងជួបប្រជុំកំពូលជាលើកទី១ក្នុងខែធ្នូ ជាសញ្ញាមួយដែលប្លុកទាំង២កំពុងស្វែងរកទំនាក់ទំនងយ៉ាងជិតស្និទ្ធចំពេលដែលមានការខ្វាយខ្វល់លើការំរាមកំហែងសន្តិសុខពីប្រទេសចិននិងរុស្សី មន្ត្រីបាននិយាយប្រាប់ Reuters។ "កិច្ចប្រជុំកំពូលនឹងធ្វើឡើងនៅទីក្រុង Brussels នៅថ្ងៃទី១៤ខែធ្នូ ប៉ុន្តែនៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ តែត្រូវបានគេមើលឃើញនូវការកើនឡើងនៃសញ្ញាទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចប្បន្ន" មន្ត្រីសហគមន៍អឺរ៉ុបម្នាក់បាននិយាយ។ ទង្វើរនេះបានកើតឡើងបន្ទាប់ពីការបង្វែរខ្លួនរបស់សហរដ្ឋអាមេរិកមកកាន់អាស៊ីដែលរៀបចំឡើងដោយរដ្ឋការលោក Obama នៅចំពេលដែលមានការកើនឡើងក្នុងការចូលរួមមកក្នុងតំបន់ដែលមានផ្លូវពាណិជ្ជកម្មដ៏ធំនិងសម្បូរទៅដោយធនធានធម្មជាតិ។
កិច្ចប្រជុំកាលពីលើកមុនរវាងសហគមន៍អឺរ៉ុបទាំង២៧ប្រទេស និងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស ជាធម្មតាមានការចូលរួមពីមេដឹកនាំដែលកាន់តំណែងជាប្រធានបណ្តោះអាសន្ននៃប្លុក។ សហគមន៍អឺរ៉ុបកំពុងស្វែងរកដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ នៅចំពេលដែលមានកង្វល់នៅទីនោះអំពីចិននិងផលប៉ះពាល់នៃភាពតានតឹងរបស់ក្រុងប៉េកាំងជាមួយទីក្រុងវ៉ាស៊ិនតោន មន្ត្រីទី២នៃសហគមន៍អឺរ៉ុបបាននិយាយ។ "នៅពេលដែលក្លាយទៅជាជំលោះរវាងចិននិងសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបតែងតែជាចម្លើយមុនគេនៅក្នុងតំបន់" មន្ត្រីបាននិយាយ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការជជែកជាមួយអាស៊ាន។
មន្ត្រីទី៣នៃសហគមន៍អឺរ៉ុបបានបញ្ជាក់ថា រឿងសន្តិសុខនឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់ក្នុងការពិភាក្សារគ្នាខណៈដែលទីក្រុង Brussels ស្វែងរកជំហរមួយដ៏ច្បាស់លាស់ពីប្រជាជាតិអាស៊ីអាគ្នេយ៍លើការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ ចិនក៏បានអះអាងស្ទើរតែទាំងអស់ផងដែរនៃសមុទ្ទចិនខាងត្បូង ដែលបានក្លាយទៅជាជម្លោះជាមួយ ប្រទេសអាស៊ីអគ្នេយ៍ដែលនៅជិតខាងដែលបានអះអាងថាជារបស់ខ្លួនដែរ។ លេខាធិការដ្ឋានអាស៊ានមិនបានឆ្លើយទៅនឹងសំណូមពរមួយដើម្បីសុំការធ្វើអត្ថាធិប្បាយនោះទេ។ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី វៀតណាម សឹង្ហបុរី និងម៉ាឡេស៊ីក៏មិនបានធ្វើអត្ថធិប្បាយភ្លាមៗនោះដែរ។ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថាទំនាក់ទំនង EU-ASEAN មានភាពរឹងមាំជាច្រើនទសវត្សរ៍មកហើយ។
ប្រទេសអឺរ៉ុបខ្លះ ភាគច្រើនអឺរ៉ុបខាងកើត ចង់បាននូវការធានាពីដៃគូរអាស៊ាន ថាពួកគេមិនត្រូវជួយទីក្រុងមូស្គូរំលងការដាក់ទណ្ឌកម្មរបស់លោកខាងលិចនិងត្រូវតែច្បាស់លាស់ដោយយោងទៅរកការឈ្លានពានរបស់របស់រុស្សីទៅលើអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អ្នកការទូតបាននិយាយ។ មេដឹកនាំមីយ៉ាន់ម៉ានឹងមិនត្រូវបានអញ្ជើញទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះទេ ដែលឆ្លុះបញ្ចាំងនូវការរិះគន់របស់អឺរ៉ុបចំពោះរបបយោធាផ្តាច់ការដែលចាប់យកអំណាចដោយរដ្ឋប្រហារបន្ទាប់ពីមានការបោះឆ្នោតនៅឆ្នាំ២០២០។ "ប្រទេសនោះនឹងត្រូវបានចូលរួមដោយឯកអគ្គរដ្ឋទូត" ប្រភពជាច្រើនបាននិយាយ។