Newsweek-
អ្នកកាសែតរុស្សី Pyotr Koronayev ដែលធ្លាប់ធ្វើការឲ្យវ៉ែបសាយសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ Baza News និងប្រពន្ធរបស់លោក Tatyana Kulikova បានឆ្លងកាត់ព្រំប្រទលពីប្រទេស Mexico និងបានសំណូមពរសិទ្ធជ្រកកោនផ្នែកនយោបាយនៅក្នុងសហរដ្ឋអាមេរិក។ អ្នកទាំង២ត្រូវបានគេចាប់ខ្លួនឃុឃាំង បើយោលទៅតាមវិទ្យុអាស៊ីអឺរ៉ុប។ Koronayev បន្ទាប់មកត្រូវបានគេដោះលែងប៉ុន្តែភរិយារបស់លោកស្ថិតនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ។ Baza មិនបានបញ្ជាក់ថាតើអ្នកទាំង២បានឆ្លងកាត់ព្រំប្រទលពី US មកន Mexico នៅពេលណានោះទេ។ Koronayev មានការព្រួយបារម្ភពីសុវត្តិភាព ពីព្រោះតែគាត់បានប្រឆាំងជាសាធារណៈចំពោះការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។
បើយោងទៅតាមវិទ្យុអឺរ៉ុបសេរី បាននិយាយថាអ្នកទាំង២ គឺជាអ្នកគាំទ្រមេដឹកនាំប្រឆាំង Alexis Navalny ដែលជាអ្នករិះគន់ Putin ដោយឥតសំចៃមាត់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ដែលសារតែការនិយាយប្រកាសជាសាធារណៈប្រឆាំងទៅនឹងសង្រ្គាម Koronayev អាចនឹងប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទឧក្រឹដ្ឋក្នុងពេលខាងមុខ។ ក្នុងខែមិនា ការចែកចាយនូព័ត៌មានក្លែងក្លាយអំពីយោធារុស្សី ច្បាប់របស់រដ្ឋបានចែងថា ប្រជាពលរដ្ឋនិងអង្គការសាព័ត៌មានអាចនឹងត្រូវ ទទួលទណ្ឌកម្មក្នុងការប្រើនូវវោហារសាស្ត្រដែលនាំឲ្យយល់ខុសពីសង្រ្គាមនៅអ៊ុយក្រែន រួមបញ្ចូលទាំងប្រពាក្យ "សង្រ្គាម"ដែលរុស្សីបានហៅថាជា"ប្រតិបត្តិការណ៍យោធាពិសេស"។
វិទ្យុអឺរ៉ុបសេរី បានកត់សំគាល់ថាមាន "អ្នកកាសែត អ្នកនយោបាយ សកម្មជនជាច្រើននិងមនុស្សដ៏ទៃទៀតបានចាកចេញពីរុស្សី ចាប់តាំងពីវិមានក្រឹមឡាំង បានរៀបចំការប្រយុទ្ធដ៏ធំវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភះ"។ ក្នុងចំណោមពួកគេ មាន Elizaveta Kirpanova ជាអ្នកកាសែតម្នាករបស់កាសែតឯករាជ្យរុស្សី Novaya Gazeta។ ក្នុងខែមិថុនា Kirpanova បានរាយការណ៍លំអិតអំពីរឿងមួយ សម្រាប់ Novaya Gazeta ថាតើនាងនិងស្វាមីបានរត់គេចចេញពីប្រទេសរុស្សីកាលពីថ្ងៃទី២១ខែមិនា និងបានគេចខ្លួនទៅ Dubai។ នាងបានសរសេរថា ពួកគេបានប្តូរជើងយន្តហោះច្រើនជាង៥ និងបានលក់របស់របរផ្ទាល់ខ្លួន មុនពេលជាចុងក្រោយដែលគេបានទៅដល់ព្រំប្រទល់អាមេរិក -Mexico ហើយសុំសិទ្ធជ្រកកោនផ្នែកនយោបាយ។ ពួកគេបានឃុំខ្លួននៅក្នុងមន្ទីឃុំឃាំងអន្តោប្រវេសន្ត៍ ក្រោយមកត្រូវបានដោះលែង។
ច្បាប់សម្រាប់ប្រឌិតព័ត៌មានក្លែងក្លាយ មិនមែនអនុវត្តិន៍តែចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងព្រំប្រទល់រុស្សីប៉ុណ្ណោះទេ បើយោលទៅតាមសេចក្តីរាយការណ៍មួយ។ កាលពីថ្ងៃច័ន្ទ កាសែត Bloomberg បានសរសេរថា សុភាចារបុរសរុស្សី បានតាមដានពិនិត្យមើលរហូតដល់ប្រព័ន្ធផ្ស័ព្វផ្សាយបរទេសដែលមានឥទ្ធិពលដែលបានផ្សាយនូវមាតិការរឿងប្រឆាំងនឹងសង្រ្គាមទៀតផង។ អ្នកដែលមានឥទ្ធិពលខ្លះត្រូវបានគេរាយការណ៍មកថាបានទទួលរងនូវការចោទប្រកាន់ថាបានប្រព្រឹត្តិនូវបទឧក្រឹដ្ឋនៅក្រោមច្បាប់ ប្រឌិតព័ត៌មានក្លែងក្លាយនេះ ខណៈដែលអ្នកដ៏ទៃទៀតត្រូវបានគេដកយកអត្ថបទចេញ ដូចជា YouTube ជាដើម។