BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យានយន្ត ចំនួនជាង៣០០គ្រឿង ត្រូវបានពិន័យពីបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ថ្ងៃអាទិត្យ, 17 ខែកក្កដា 2022 11:14  លាង ឡា

photo_2022-07-17_10-57-28

ភ្នំពេញ ៖ ម្ចាស់យានយន្តចំនួន៣៤០គ្រឿង ត្រូវបានសមត្ថកិច្ចពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក ក្រោយពេលរកឃើញថា បានបើកបរល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃម្សិលមិញបានអនុវត្តលើគោលដៅសរុប ១៧២គោលដៅនិងមានយានយន្តចូលគោលដៅចំនួន៣.០១៧គ្រឿង ម៉ូតូ ២.៨៩៩គ្រឿង ដោយរកឃើញ យានយន្តល្មើសសរុបចំនួន៣៤០គ្រឿង មានម៉ូតូចំនួន២៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ដោយឡែកក្នុងរយៈពេល១៦ថ្ងៃ (ថ្ងៃទី០១-១៦ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤៧.០១៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.៩២៩គ្រឿង ម៉ូតូមានចំនួន ៤.០៦១គ្រឿង ត្រូវបានផាកពិន័យ។


ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានវាយតម្លៃថា ក្នុងរយៈពេល១៦ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អ និងទទួលបានការគាំទ្រ ពីអ្នកប្រើប្រាស់ផ្លូវ។

របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២១ មានចំនួន២ ៦៧០លើក បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន៣ ១៧៦លើក គឺថយចុះ១៦ភាគរយ ។

របាយការណ៍បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ បង្កឱ្យមានមនុស្សស្លាប់ចំនួន១ ៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន១ ៦៤៦នាក់ គឺថយចំនួន១៤៩នាក់ ស្មើនឹង៩ភាគរយ។ ចំណែកអ្នករងរបួសមានចំនួន៣ ៦១៥នាក់ គឺមានការថយចុះ១ ០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤ ៦៨៦នាក់ ៕

photo_2022-07-17_10-57-34


 


ថ្ងៃអាទិត្យ, 17 ខែកក្កដា 2022 11:14  លាង ឡា