BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនិយាយថាខ្លួនបានបង្កើននូវប្រតិបត្តិការណ៍ ខណៈដែលរ៉ុក្កែតជាច្រើនហោះចូលទៅក្នុងអ៊ុយក្រែន

ថ្ងៃអាទិត្យ, 17 ខែកក្កដា 2022 09:29  គុន ច័ន្ទរដ្ឋា

photo_2022-07-17_09-13-01

Kyiv-

រុស្សីបានបញ្ជាកងកម្លាំងរបស់ខ្លួននៅក្នុងអ៊ុយក្រែនឲ្យបង្កើនប្រតិបត្តិការណ៍ ក្រសួងការពារជាតិរុស្សីបាននិយាយកាលពីថ្ងៃសៅរ៍ ខណៈដែលរ៉ុក្កែតនិងមីស៊ីលជាច្រើនបានហោះចូលទៅកំទេចក្នុងប្រទេស ដែលជាការបាញ់ជាចុងក្រោយនិងជាបន្តបន្ទាប់ ដែលទីក្រុង Kyiv បាននិយាយថាបានសម្លាប់ប្រជាពលរដ្ឋជាង២០នាក់ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។ នៅក្នុងការវាយប្រហារជាចុងក្រោយ មីស៊ីលបានធ្លាក់ចំក្រុងប៉ែកខាងជើងឆៀងខាងកើត នៃ Chuhuiv ក្នុងតំបន់ Kharkiv  សម្លាប់មនុស្ស៣នាក់រួមទាំងស្រ្តីចាស់ជរាដែលមានអាយុ៧៣ឆ្នាំនិង រងរបួស៣នាក់ អភិបាលតំបន់ Oleg Synehubov បាននិយាយ។

ប៉ែកខាងត្បូង អភិបាលតំបន់ Valentin Reznichenko បាននិយាយថា ច្រើនជាង៥០គ្រាប់នៃរ៉ុក្កែត Grad បានធ្លាក់ទៅលើទីក្រុង Nikopol នៅលើដងទន្លេ Dnipro មនុស្ស២នាក់បានស្លាប់ សេវាកម្មក្នុងគ្រាមានអាសន្នបាននិយាយ។ អ៊ុយក្រែនបាននិយាយថាប្រជាពលរដ្ឋប្រហែលជា៤០នាក់ ត្រូវបានសម្លាប់ក្នុងវាយប្រហារដូចនេះនៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Sergei Shoigu បានបញ្ជាឲ្យអង្គភាពយោធាឲ្យបង្កើននូប្រតិបត្តិការណ៍របស់ពួកគេ ដើម្បីការពារការវាយប្រហារមកលើផ្នែកខាងកើតអ៊ុយក្រែននិងទឹកដីផ្សេងទៀតដែលកាន់កាប់ដោយរុស្សី, ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់គេតាមវ៉ែបសាយ។

គេបាននិយាយទៀតថា Shoigu បានផ្តល់នូវការណែនាំជាសំខាន់ក្នុងការបង្កើនសកម្មភាពបន្ថែមួទៀតចំពោះក្រុមនៅក្នុងកន្លែងប្រតិបត្តិការណ៍ទាំងអស់ ដើម្បីបញ្ចៀសនូវលទ្ធភាពនៃរបបទីក្រុង Kyiv ធ្វើការបាញ់ប្រហារដោយរ៉ុក្កែតនិងកាំភ្លើងផ្លោង វាយប្រហារមកលើហេដ្ឋារចនាសម្ព័នស៊ីវិលនិងជំរកស្នាក់នៅរបស់ប្រជាពលរដ្ឋនៅក្នុង Donbas និងតំបន់ផ្សេងទៀត។ ក្រសួងបាននិយាយថា Shoigu បានចេញបញ្ជាបន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ពីក្រុមឧត្តមសេនីយ៍នៅឯមជ្ឍមណ្ឌលទីបញ្ជាការ។ នៅក្នុងកិច្ចប្រជុំដដែលនោះ Shoigu បានបំពាក់មេដាយជូនឧត្តមសេនីយ៍រុស្សី២រូប ជាមេបញ្ជាការនៅក្នុងអ៊ុយក្រែន ក្នុងឋានះជាវិរបុរសផ្កាយមាស ដែលជាមេដាយវិរបុរសនៃសហព័ន្ធរុស្សី។

វានៅមិនទាន់ច្បាស់នៅឡើយពីសេចក្តីថ្លែងការណ៍ ឬក៍រូបភាពវីឌីអូដែលបង្ហាញនូវភាពស្ងប់ស្ងាត់ ថាតើប្រជុំធ្វើឡើងនៅពេលណា ឬក៏​ Shoigu និមេបញ្ជាការដ៏ទៃទៀតស្ថិតនៅក្នុងអ៊ុយក្រែននៅក្នុងពេលនោះឬយ៉ាងណា។ រ៉ុក្កែតរបស់អ៊ុយក្រែនបានវាយប្រហារដោយប្រើប្រព័ន្ធរបស់លោកខាងលិច បានបំផ្លាញមជ្ឍមណ្ឌលភ័ស្តុភាររុស្សីច្រើនជាង៣០កន្លែង​ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបានកាត់បន្ថយលទ្ធភាពនៃការវាយប្រហាររបស់រុស្សី អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រ ខណៈដែលការផ្តោតទៅលើសង្រ្គាម ឥឡូវនេះបានចូលក្នុងខែទី៥ហើយ ព្រមទាំងបានផ្លាស់ប្តូរសមរភូមិទៅកាន់ភាគខាងកើត ក្នុងតំបន់ Donbas។

photo_2022-07-17_09-13-13


 


ថ្ងៃអាទិត្យ, 17 ខែកក្កដា 2022 09:29  គុន ច័ន្ទរដ្ឋា