BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភាស្រីលង្កាចាប់ផ្តើមនិតិវិធីក្នុងការជ្រើសរើសប្រធានាធិបតីថ្មី

ថ្ងៃសៅរ៍, 16 ខែកក្កដា 2022 13:59  គុន ច័ន្ទរដ្ឋា

photo_2022-07-16_13-55-29 (1)

AP-

សភាស្រីលង្កានឹងចាប់ផ្តើមប្រជុំនៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមនិតិវិធីក្នុងការជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលកប៉ាល់ដឹកប្រេងបានមកដល់ដើម្បីផ្តល់នូវការសង្រ្គោះចំពោះប្រទេសដែលប៉ះទង្គិចដោយវិបត្តិ។ ការលាលែងចេញពីតំណែងរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa បានទទួលដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីលោកបានភៀសខ្លួនទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីគេចចេញពីក្រុមបាតុករ ដែលប្រឆាំងរដ្ឋាភិបាល ដែលបានសម្រុកចូលទៅកាន់កាប់គេហដ្ឋានរដ្ឋរបស់លោក និងការិយាល័យ។ ប៉ូលីសប្រហែលជាង១០០នាក់ និងបុគ្គលិកសន្តិសុខដែលប្រដាប់ដោយកាំភ្លើងត្រូវបានដាក់ពង្រាយនៅតាមផ្លូវទៅកាន់សភាកាលពីថ្ងៃសៅរ៍ ដាក់បារ៉ាសនិងឡានទឹក ដើម្បីការពារក្រែងមានអំពើបះបោរ។

ក្រុមសន្តិសុខជាច្រើនទៀតបានល្បាតនៅតាមផ្លូវទៅកាន់សភា ទោះបីជាគ្មានសញ្ញានៃក្រុមបាតុករក៏ដោយ។ សមាជិករដ្ឋសភាមានកាលវិភាគនឹងជ្រើសរើសប្រធានធិបតីថ្មី ជាមួយនឹងនាយករដ្ឋមន្ត្រី៦ដងលោក Ranil Wickremesinghe ដែលជាសម្ព័ន្ធមិត្តរបស់ Rajapaksa ដែលជាតំណាងតែមួយនៃគណបក្សរបស់ខ្លួននៅក្នុងរដ្ឋសភា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី។ Wickremensinghe ដែលក្រុមបាតុករចង់ឲ្យចាកចេញដែរ ត្រូវបានជ្រើសរើសជាបេក្ខជនគណបក្សកាន់អំណាចសំរាប់តំណែងជាប្រធានាធិបតីកាលពីថ្ងៃសុក្រ ដែលនាំឲ្យមានទិដ្ឋភាពនៃការបះបោរបន្តទៀត បើសិនជាលោកត្រូវបានគេជ្រើសរើស។

បេក្ខជនប្រធានាធិបតីដែលតែងតាំងមកពីគណបក្សប្រឆាំង គឺលោក Sajith Premadasa ខណៈដែលបេក្ខជនដែលគេមិនរំពឹងថានឹងបានជោគជ័យគឺ សមាជិកសភាជាន់ខ្ពស់ក្នុងគណបក្សកាន់អំណាចសមាជិកសភា Dallas Alahapperuma ។ បេក្ខជនដែលឈ្នះឆ្នោតត្រូវតែធានានូវសម្លេងភាគច្រើនដាច់ខាតនៅក្នុងរដ្ឋសភា ប៉ុន្តែត្រូវតែទទួលបានផងដែរនូវទំនុកចិត្តពីពីមហាជនស្រីលង្កាជាច្រើនរយពាន់នាក់ ដែលបានចូលរួមនៅក្នុងចលនាបាតុកម្ម ដែលបានបណ្តេញ Rajapaksa ពីមុខតំណែង។ ទោះបីជា គណបក្ស Wickremensinghe ទទួលបានតែមួយកៅអីនៅក្នុងរដ្ឋសភា តែសមាជិកសភាគណបក្សកាន់អំណាច ,គណបក្ស Produjana Peramuna រួមបញ្ចូលទាំងប្អូនប្រុសរបស់លោកប្រធានាធិបតី Basil Rajapaksa បានគាំទ្រលោក ប្រភពបាននិយាយ។

មន្ត្រីនៃគណបក្ស SLPP ម្នាក់បាននិយាយថា សមាជិកគណបក្សមានអារម្មណ៍ថា Wickremensinghe ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ មានដំណោះស្រាយល្អលើការប្រឈមនឹងសេដ្ឋកិច្ចដែលស្រីលង្កាកំពុងជួបប្រទះ។ Wickremensinghe បានពាក់ព័ន្ធជាមួយនិងការជជែកជាមួយនឹងអង្គការរូបិយបណ័្ណពិភពលោកក្នុងការបង់រំលោះនិងកញ្ចប់ថវិការថ្មី។ ប៉ុន្តែអ្នកនយោបាយដែលមានអាយុ ៧៣ឆ្នាំនេះនៅតែគ្មានប្រជាប្រីយ៏ភាពក្នុងចំណោមបាតុករជាច្រើន ពួកគេជាច្រើនរយនាក់បានប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ និងបានចូលទៅកាន់កាប់ការិយាល័យក្នុងសប្តាហ៍នេះ៕


ថ្ងៃសៅរ៍, 16 ខែកក្កដា 2022 13:59  គុន ច័ន្ទរដ្ឋា