BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៊ុលហ្គារីនឹងនៅតែបន្តជួសជុលសម្ភារះយោធាអ៊ុយក្រែន

ថ្ងៃសៅរ៍, 16 ខែកក្កដា 2022 09:24  គុន ច័ន្ទរដ្ឋា

12cb3007b8271aff0c9f082443224ccd

Sofia,Bulgaria (AP)

សមត្ថភាពក្នុងការការជាតិរបស់ប៊ុលហ្គារី នឹងមិនប៉ះពាល់ធ្ងន់ធ្ងរដោយសារសេចក្តីសម្រេចរបស់ទីក្រុងមូស្គូក្នុងការព្យួរនូវវិញ្ញាបនប័ត្រជួសជុលឧទ្ធម្ភាគចក្រចំពោះក្រុមហ៊ុននៅក្នុងស្រុកនោះទេ រដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយកាលពីថ្ងៃសុក្រ។ Dragomir Zakov បាននិយាយថា ប៊ុលហ្គារីនឹងបន្តជួសជុលសម្ភារ:យោធារបស់អ៊ុយក្រែនជាបន្តទៅទៀត។ អ្នកនាំពាក្យក្រសួងការបរទេសរុស្សី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយមួយថ្ងៃមុនថា NATO និងប្រទេសជាសមាជិកអឺរ៉ុបកំពុងតែផ្គត់ផ្គង់សព្វាវុធនិងសម្ភារ:យោធាទៅកាន់អ៊ុយក្រែននិងមានផែនការជួសជុលនៅរោងចក្រក្នុងអឺរ៉ុបខាងកើត។

ក្នុងការឆ្លើយតបចំពោះរឿងនេះ លោកស្រីបាននិយាយថា រុស្សីបានកំពុងព្យួរច្បាប់អនុញ្ញាតិចំពោះក្រុមហ៊ុនប៊ុលហ្គារី២ និងក្រុមហ៊ុន ឆែគ១ ដែលអនុវត្តិន៍នូវការថែរក្សាឧទ្ធម្ភាគចក្រដែលផលិតដោយរុស្សី សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថារុស្សីនឹងមិនផ្តល់គ្រឿងបន្លាស់ទៀតទេ។ កាលពីពេលមុន ប៊ុលហ្គារីបានយល់ព្រមជួសជុលសម្ភារ:យោធាអ៊ុយក្រែននៅក្នុងរោងចក្រយោធារបស់ខ្លួនទោះបីជាបានបដិសេធមិនផ្តល់សព្វាវុធដោយផ្ទាល់ក៏ដោយ។ Zakov បាននិយាយថាសេចក្តីសម្រេចរបស់ទីក្រុងមូស្គូនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប៊ុលហ្គារីទេ ឬក៏បន្ទុចបង្អាក់នូវការជួសជុលរបស់ខ្លួនចំពោះសម្ភារ:យោធាអ៊ុយក្រែន។

“អ្វីដែលកើតមានឡើងចំពោះឧស្ម័ន ឥឡូវនេះបានកើតឡើងចំពោះអាជ្ញប័ណ្ណឧទ្ធម្ភាគចក្រ” Zakov និយាយ ដោយយោងទៅលើការព្យួរថ្មីៗនេះនូវការបញ្ជូនឧស្ម័នទៅកាន់ប៊ុលហ្គារីបន្ទាប់ពីខ្លួនបានបដិសេធមិនព្រមបង់ប្រាក់ជាលុយរូប។ រោងចក្រទាំងអស់នោះបានបាត់បង់សិទ្ធក្នុងការអនុវត្តិន៍សកម្មភាពដែលពាក់ព័ន្ធទៅនឹងការថែរក្សារនិងជួសជុលឧទ្ធម្ភាគចក្រដែលផលិតនៅរុស្សី។ នៅក្នុងន័យនេះខាងរុស្សីបានប្រកែកមិនព្រមទទួលខុសត្រូវចំពោះប្រតិបត្តិការណ៍ប្រកបដោយសុវត្តិភាពក្នុងការជួសជុលនៅក្នុងរោងចក្រទាំងអស់នោះ” Zakharova បានបញ្ជាក់។ យ៉ាងបានស្នើផ្តល់ឲ្យជួសជុលសម្ភារ:យោធាអ៊ុយក្រែន សំរាប់ជំនួយយោធា វាជារឿងដ៏ល្អដែលត្រូវមានសំណួរដ៏ច្បាស់លាស់។

យើងមិនមានព័ត៌មានជាផ្លូវការថារុស្សីបានបញ្ឍប់ការងាររោងចក្រជួសជុលយន្តហោះនៅក្នុងប្រទេសរបស់យើងទេ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារីដែលចូលនិវត្តិន៍ Dragomir Zakov ដែលដកស្រង់ដោយ BTV។​​ បើយោលទៅតាមលោកទោះបីជាប្រទេសរបស់យើង មិនបានទទួលលិខិតជាផ្លូវការអំពីសេចក្តីសម្រេចនេះ វាក៏នឹងមានរឿងដែលត្រូវកើតឡើងដែរ។ អ្វីដែលកើតមានចំពោះឧស្ម័នឥឡូវកើតមានចំពោះអាជ្ញាប័ណ្ណ។ Zakov បានចង្អុលបង្ហាញថា រឿងនេះពិបាកនឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការការពារជាតិរបស់យើងណាស់ ប៉ុន្តែវាច្បាស់ណាស់ វាជាការផ្លាស់ប្តូរដ៏ឆាប់រហ័សដែលត្រូវស្វែងរកសំរាប់ឧទ្ធម្ភាគចក្រ៕


ថ្ងៃសៅរ៍, 16 ខែកក្កដា 2022 09:24  គុន ច័ន្ទរដ្ឋា