BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង្គការទេសចរណ៏ពិភពលោក កោតសរសើរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា

ថ្ងៃសៅរ៍, 16 ខែកក្កដា 2022 08:43  មានជ័យ

photo_2022-07-16_08-23-18

អង្គការទេសចរណ៏ពិភពលោក (UNWTO) ថ្មីៗនេះបានផ្សព្វផ្សាយអត្ថបទមួយដោយដាក់ចំណងជើងថា “តម្រូវការ ការដាក់ឱ្យនៅដាច់ ដោយឡែកត្រូវបានលើកលែងសម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំង”។ UNWTO បានលើកឡើងថា ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ អ្នកដំណើរដែលមិនបានចាក់ថ្នាំបង្ការ ឬ មិនបានចាក់វ៉ាក់សាំងពេញលេញ ចូលមកប្រទេសកម្ពុជា តាមមធ្យោបាយដឹកជញ្ជូនតាមច្រកទ្វារអន្តរជាតិទាំងអស់ នឹងមិនត្រូវបានតម្រូវឱ្យធ្វើការដាក់ឱ្យនៅដាច់ពីគេជាកាតព្វកិច្ចទៀតទេ
ដែលការបន្ធូរបន្ថយការរឹតត្បិតមានដូចខាងក្រោម៖

អ្នកធ្វើដំណើរ ដែលត្រូវបានចាក់ថ្នាំវ៉ាក់សាំងពេញលេញ គឺតម្រូវឱ្យផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំង ប្រឆាំងនឹង COVID-19 ពេញលេញ (កាតវ៉ាក់សាំង / វិញ្ញាបនបត្រ) ប៉ុណ្ណោះ។ នេះត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំងពេញលេញ តម្រូវឱ្យធ្វើតេស្តរហ័សអំពី COVID-19 នៅពេលពួកគេមកដល់៖

លទ្ធផលអវិជ្ជមាន៖ អ្នកធ្វើដំណើរអាចបន្តដំណើររបស់ពួកគេទូទាំងប្រទេស។

លទ្ធផលវិជ្ជមាន៖

(i) ក្នុងករណីមានរោគសញ្ញាស្រាល អ្នកធ្វើដំណើរត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែកពីគេ និងទទួលការព្យាបាលនៅក្នុងគេហដ្ឋានរបស់ពួកគេ។

(ii) អ្នកធ្វើដំណើរដែលមានរោគសញ្ញាធ្ងន់ធ្ងរត្រូវទទួលការព្យាបាលនៅទីកន្លែងដែលបានកំណត់។ អ្នកជំងឺបរទេសត្រូវគិតថ្លៃព្យាបាល។អ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងទាំងអស់ (ទាំងជនជាតិខ្មែរ និងជនបរទេស) ត្រូវបានលើកទឹកចិត្តឱ្យទៅទទួលថ្នាំបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងដែលមាននៅទូទាំងប្រទេសដោយមិនគិតថ្លៃ។

បើទោះបីជាមានការបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឱ្យនៅដាច់ពីគេខាងលើនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែលើកទឹកចិត្តដល់អ្នកធ្វើដំណើរទាំងអស់។ 

អង្គការទេសចរណ៏ពិភពលោក (UNWTO) លើកឡើងថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាទទួលបានថ្នាំបង្ការ ជំងឺកូវីដ-១៩ខ្ពស់។ សមិទ្ធិផលរបស់ប្រទេសក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យការរៀបចំប្រកបដោយជោគជ័យ នៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុជាទម្រង់រូបវន្ត ការជួបជុំគ្នាផ្ទាល់របស់កីឡាករទេសចរណ៍ និងអ្នបង្កើតគោលនយោបាយក្នុងតំបន់ ចាប់តាំងពីការប្រកាសអាសន្នរោគរាតត្បាត។ ដោយផ្អែកលើយុទ្ធសាស្ត្រចាក់ថ្នាំបង្ការជាគន្លឹះក្នុងការចាប់ផ្តើមឡើងវិញពេញលេញនូវសកម្មភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជាបានលុបចោលជាបណ្តើរៗនូវការរឹតបន្តឹងការធ្វើដំណើរដោយការទទួលខុសត្រូវ។ ការទទួលបានលទ្ធផលថ្ងៃនេះ គឺជាការរីកចម្រើនគួរឱ្យកត់សម្គាល់មួយទៀតនៃការវិលត្រឡប់ទៅកាន់ស្ថានភាពមុនជំងឺរាតត្បាត៕ (មានជ័យ)


ថ្ងៃសៅរ៍, 16 ខែកក្កដា 2022 08:43  មានជ័យ