BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បង្ក្រាបទីតាំងលក់ឧបករណ៍បារីអេឡិចត្រូនិច ដកហូតបានជាង៥០០០ដើម

ថ្ងៃសុក្រ, 15 ខែកក្កដា 2022 10:31  លាង ឡា

2022-07-15 10.26.14 (1)

ភ្នំពេញ៖ ទីតាំងលក់ឧបករណ៍បារីអេឡិចត្រូនិច ចំនួន៣កន្លែង ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្រ្កាប ដោយដកហូតបានឧបករណ៍ចំនួន៥៤០០ដើម និងទឹកថ្នាំចំនួន១២១៥០ដប ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ឋចំនួន៣នាក់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះថា ប្រតិបត្តិការនេះ បានធ្វើឡើងលើគោលដៅចំនួន៣ រួមមាន៖

គោលដៅទី១: នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ(ចែកចាយ),ទីតាំងទី២: នៅចំណុច ផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួត(បឹងស្នោ)ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដាក់តាំងលក់ ឧបករណ៍បារីអេឡិចត្រូនិច) និងគោលដៅទីតាំងទី៣: នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួត(បឹងស្នោ)ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ស្តុកឧបករណ៍បារីអេឡិចត្រនិច)។

សមត្ថកិច្ចបានឱ្យដែរថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ,ឈ្មោះ ភួង ចេងយី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរនិងឈ្មោះ ភាវ ផង់ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតយកឧបករណ៍សម្រាប់ជក់ YOOZ (E.CIGARETTE) ចំនួន ៨៦កេស ស្មើ ៥៤០០ដើម និងទឹកសម្រាប់ជក់ YOOZ (E.CIGARETTE)ចំនួន១០៥កេស ស្មើ៤០៥០ប្រអប់ (១២១៥០ដប)។

បច្ចុប្បន្នមនុស្ស ៣នាក់ខាងលើ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាបញ្ឍប់ធ្វើអាជីវកម្ម និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ដោយឡែកវត្ថុតាងចាប់យក ត្រូវបានរក្សាទុកនៅ មន្ទីរប្រឆាំងគ្រឿងញៀន រងចាំមានគោលការណ៍ពីថ្នាក់ដឹកនាំយកទៅបំផ្លាញចោល៕

2022-07-15 10.26.25

2022-07-15 10.26.19

 


 


ថ្ងៃសុក្រ, 15 ខែកក្កដា 2022 10:31  លាង ឡា