BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង់តែនទូរសព្ទចំនួន១០០បង្គោល នឹងត្រូវសាងសង់នៅតំបន់ទេសចរណ៍ដាច់ស្រយាល

ថ្ងៃសុក្រ, 15 ខែកក្កដា 2022 10:03  លាង ឡា

2022-07-15 09.59.38

ភ្នំពេញ៖ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានប្រកាសសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០បង្គោល ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងនឹងសាងសង់ស្ថានីយអង់តែន ចំនួន ១០០ ដោយប្រើប្រាស់ថវិការបស់ មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាពសវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ ទេសចរណ៍ដាច់ស្រយាល។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះគឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន៥ នៅទូទាំងប្រទេស និងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរី ក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវានៅតាមភូមិសាស្ត្រទូទាំងប្រទេស ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការ សាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឱ្យសេវាទូរគមនាគមន៍មានគុណភាពនិងការគ្របដណ្តប់ឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានណែនាំដល់បណ្តាក្រុមហ៊ុនទូរសព្ទ ឱ្យពង្រឹង និងពង្រីកសេវានៅក្នុងរាជធានីភ្នំពេញ និងតាមតំបន់ទេសចរណ៍ដាច់នានា ដើម្បីបង្កភាពងាយស្រួលដល់អ្នកទៅលេងកម្សាន្តនៅតំបន់ដាច់ស្រយាល៕

2022-07-15 09.59.42


 


ថ្ងៃសុក្រ, 15 ខែកក្កដា 2022 10:03  លាង ឡា