BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គម្រោងវិនិយោគថ្មី ចំនួន២ មានទំហំទឹកប្រាក់ជាង៦លានដុល្លារ ត្រូវបានអនុម័ត

ថ្ងៃសុក្រ, 15 ខែកក្កដា 2022 08:48  លាង ឡា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី លើគម្រោងវិនិយោគចំនួន២ ដែលមានទំហំទឹកប្រាក់ជាង៦លានដុល្លារអាម៉េរិក ខណៈគម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារ បានជាង២០០០កន្លែង។

តាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា គម្រោងដែលបានសម្រេចចុះបញ្ជីទាំង២ រួមមាន៖

១. XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក នឹងអាចបង្កើតការងារបានចំនួន ៩៩៧កន្លែង។

2022-07-15 08.45.03

២. W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក នឹងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។

2022-07-15 08.45.10

គួរកត់សម្គាល់ថា គំរោងវិនិយោគជាច្រើន បានចាប់ផ្តើមចូលមកកម្ពុជា ក្រោយពេលដែលរាជរដ្ឋាភិបាល បានសម្រួល និងលើកលែងលើកិច្ចការសំខាន់ៗមួយចំនួនពាក់ព័ន្ឋនឹងការចេញចូលប្រទេស ក្នុងគ្រាដែលពិភពលោក រួមទាំងកម្ពុជាផង កំពុងប្រឈមនឹងជំងឺកូវីដ-១៩៕


ថ្ងៃសុក្រ, 15 ខែកក្កដា 2022 08:48  លាង ឡា