BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនបានអះអាងថា ការកាត់សេចក្តីរបស់តុលាការអជ្ញារកណ្តាលលើសមុទ្ទចិនខាងត្បូង រំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 17:36  គុន ច័ន្ទរដ្ឋា

Inquirer Net-Philippines-

ប្រទេសចិនម្តងទៀតបានបន្ទាបបន្ថោកនូវការកាត់សេចក្តីជាប្រវត្តិសាស្ត្ររបស់តុលាការអាជ្ញារកណ្តាល (PCA) ដែលពេញចិត្តហ្វីលីពីននិងមិនផ្តល់តម្លៃទៅលើអណះអំណាងចំណុច ត្រេក្រហមទាំង៩របស់ទីក្រុងប៉េកាំងលើសមុទ្ទចិនខាងត្បូង ដោយនិយាយថាវាបានរំលោភទៅលើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Weibin នៅក្នុងសន្និសិទ្ធកាសែតកាលពីថ្ងៃពុធបាននិយាយថា “អ្វីដែលហៅថាជារង្វាន់នៃអាជ្ញាកណ្តាលក្នុងសមុទ្ទចិនខាងត្បូងបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិរួមបញ្ចូលទាំងសន្ធិសញ្ញានៃអ.ស.ប.នៃច្បាប់សមុទ្ទ (UNClose) វាជារឿងខុសច្បាប់និងចាត់ទុកថាជានិរាករណ៍។

thediplomat_2016-07-11_14-36-43

លោកបាននិយាយដោយទទូចថា ជំហររបស់ចិន “គឺច្បាស់លាស់និងមិនប្រែប្រួល"។ “ចិនមិនទទួលយកឬក៏ទទួលស្គាល់វា និងមិនដែលទទួលយកនូវអំណះអំណាងណាមួយឬក៏សកម្មភាពដែលឈរនៅលើមូលដ្ឋានថាជារង្វាន់។ ក្នុងការធ្វើដូច្នេះ មានន័យថា យើងទ្រទ្រង់នូវនិតិរដ្ឋអន្តរជាតិ” លោកបន្ថែម។ Wang ក៏បាននិយាយទៀតថា ជំហររបស់ទីក្រុងប៉េកាំងនៅលើរឿងដែលទទួលចម្លើយដ៏កក់ក្តៅពីសហគមន៍អន្តរជាតិ។ បន្ទាប់មកលោកបានព្រមានថា ពួកគេនឹងបង្ហាញពីការប៉ុនប៉ងនូវការរំលោភមកលើបូរណភាពដែនដី សិទ្ធ និងផលប្រយោជន៍ដោយយោលទៅតាមច្បាប់។ លោកនិយាយថា ការប្រឹងប្រែងដូចនេះនឹងមិនបានទទួលជោគជ័យទេ។

ប្រតិកម្មរបស់ Wang បានលេចចេញមកបន្ទាប់ពី ហ្វីលីពីនដែលបានប្រារព្វនូវខួបលើកទី៦នៃការកាត់សេចក្តីរបស់តុលាការអជ្ញារកណ្តាលដែលជារង្វាន់ថាជារឿងផ្តាច់ព្រ័តនិងគ្មានជម្លោះទេ។ ក្នុងឆ្នាំ២០១៦ តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហុល្លង់ បានកាត់សេចក្តីថា ហ្វីលីពីនមានសិទ្ធបូរណភាពដែនដីដាច់ដោយឡែកនៅលើសមុទ្ទខាងលិចហ្វីលីពីននៅក្នុងសមុទ្ទចិនខាងត្បូង ដោយមិនឲ្យតម្លៃទៅលើការប្រមូលយកទាំងអស់របស់ទីក្រុងប៉េកាំង និងអំណះអំណាងលើចំណុចត្រួតស៊ីគ្នា នៅក្នុងកន្លែងដែលមានសេដ្ឋកិច្ចសំខាន់ជាងគេក្នុងពិភពលោក។

ផ្ទុយទៅវិញ លោក Wang បានរិះគន់សហរដ្ឋអាមេរិកក្នុងការ ធ្វើព្រងើយកន្តើយនឹងប្រវត្តិសាស្ត្រ និងការពិតនៃរឿងសមុទ្ទចិនខាងត្បូងនិងបានរំលោភនិងពង្រីច្បាប់អន្តរជាតិ។ "វាបានធ្វើឲ្យក្បត់នឹងការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រ ក្នុងការដែលមិនប្រកាន់ជំហរ និងស្វែងរកការស៊កសៀតរវាងប្រទេសនៅក្នុងតំបន់ និងគាស់រំលើងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ នេះជារឿងហួសហេតុដែលគ្មានការទទួលខុសត្រូវ” លោកនិយាយ។ យើងជំរុញឲ្យសហរដ្ឋអាមេរិកនគោរពនូវបូរណភាពរបស់ចិន សិទ្ធ និងផលប្រយោជន៍នៅក្នុងសមុទ្ទចិនខាងត្បូង ឈប់បង្កើតបញ្ហា និងឈប់ប្រើប្រាស់រឿងសមុទ្ធចីនខាងត្បូង ដើម្បីសាបព្រោះនូវជម្លោះរវាងប្រទេសនៅក្នុងតំបន់៕


ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 17:36  គុន ច័ន្ទរដ្ឋា