BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកជំនាញការយោធារុស្សីខ្វាយខ្វល់អំពីអាវុធថ្មីរបស់អ៊ុយក្រនដែលទទួលពីលោកខាងលិច

ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 14:52  គុន ច័ន្ទរដ្ឋា

Newsweek-

អ្នកជំនាញការយោធារុស្សីម្នាក់ បានទទួលយល់ព្រមថា អាវុធថ្មីៗដែលផ្តល់ទៅឲ្យអ៊ុយក្រែនអាចធ្វើឲ្យឱកាសរបស់រុស្សីក្នុងការឈ្នះសង្រ្គាមអ៊ុយក្រែនមានការពិបាក។ Igor Korotchenko និពន្ធនាយកនៃការបោះពុម្ភផ្សាយកាសែតយោធាអនឡាញនៃក្រសួងការពារជាតិ បានធ្វើអត្ថាធិប្បាយក្នុងអម្លុងពេលបង្ហាញខ្លួនក្នុងទូរទស្សន៍ប៉ុស្ត៍លេខ១ ដែលជាស្ថានីយ៍នៅក្នុងទីក្រុងក្រឹមឡាំង បាននិយាយថា តំបន់ក្នុងអ៊ុយក្រែនដែលកាន់កាប់ដោយរុស្សីបច្ចុប្បន្ននេះមាន Kherson, Zaporizhzhia, Kharkiv, Odesa និង Mykolai ឥឡូវនេះជាផ្នែករបស់រុស្សី និងថាការវាប្រហារនៅទីនោះត្រូវបានពិចារណាថា ជាការវាយប្រហារលើទឹកដីរុស្សី។

2022-07-14 14.44.48

លោកនិយាយថា យោធារបស់ប្រទេសលោក គួរតែវាយបកត្រឡប់វិញចំពោះអ៊ុយក្រែននៅក្នុងទីកន្លែងនោះដោយផ្តាច់ស្ពាន និងផ្លូវរថភ្លើងនៅផ្នែកខាងលិចនៃអ៊ុយក្រែន ជាកន្លែងដែលអាវុធលោកខាងលិចបានមកដល់ពីប្រទេសប៉ូឡូញ ក៏ដូចជាមកពីផ្នែកខាងត្បូង ដែលអាវុធត្រូវបានផ្ទេរមកពីប្រទេសរ៉ូម៉ានី។ "ទំហំនៃអាវុធលោកខាងលិចដែលបានបន្ថែមមកវានឹងធ្វើឲ្យមានការស្មុគ្រស្មាញយ៉ាងខ្លាំង ចំពោះជោគជ័យក្នុងការអនុវត្តិន៍នូវប្រតិបត្តិការណ៍យោធាពិសេសរបស់យើង" Korotchenko បាននិយាយ ដោយយោលទៅតាមការបកប្រែចំណងជើងនៃ Davis Post ។

អ៊ុយក្រែនបានទទួលអាវុធពីលោកខាងលិចចាប់តាំងតែពី លោកប្រធានាធិបតី Vladimir Putin បានបញ្ជាឲ្យឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីនេះ យោធារបស់លោកប្រធានាធិបតី Volodymyr Zelensky ត្រូវបានគេមើលឃើញមានការកើនឡើងនូវអាវុធទំនើបធុនធ្ងន់ដែលផ្តល់ឲ្យដោយប្រទេស NATO ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ប៉ូឡូញ។ ជាពិសេស អាវុធដែលផលិតនៅសហរដ្ឋអាមេរិក M-142 ឬក៏ HIMARS ឃើញថាមានប្រសិទ្ធិភាព បើយោលទៅតាមរបាយការណ៍។ Serhiy Haidai អភិបាលនៃតំបន់ Luhansk បានប្រាប់ Newsweek ក្នុងពេលថ្មីៗនេះថា កងទ័ពរុស្សីបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងភាពស្លន់ស្លោរ បន្ទាប់ពីអាវុធធុនធ្ងន់ដែលមានចម្ងាយឆ្ងាយបានកំទេចទីតាំងជាច្រើនរបស់រុស្សី។

“ដូចពិភពលោកទាំងមូលបានមើលឃើញថា អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ យើងអាចមានសមត្ថភាពធ្វើឲ្យឈឺចាប់និងខូចខាតដល់ប្រព័ន្ធការពារមីស៊ីល និងឃ្លាំងអាវុធដែលស្ថិតនៅជ្រៅ ខ្សែរខាងក្រោយសមរភូមិមុខរបស់បច្ចារមិត្ត" Haidai និយាយ។ លោកបន្ថែមទៀតថា នេះគឺដោយសារតែអាវុធដែលយើងបានទទួលបន្ថែមទៀត នូវអាវុធប្លែកៗនិងទំនើបក្នុងពេលថ្មីៗនេះពីសម្ព័ន្ធមិត្តរបស់យើង និងពេលណាដែលយើងមានអាវុធ បែបនេះគ្រប់ចំនួន យើងនឹងមានសមត្ថភាពនឹងវាយបកទៅលើពួកគេវិញ។ Davis បាននិយាយនៅលើ Twitter ថា Korotchenko មិនត្រឹមតែចង់ការពារមិនឲ្យអាវុធធ្លាក់មកលើដៃអ៊ុយក្រែនប៉ុណ្ណោះទេ គេថែមទាំងចង់បំផ្លាញផ្លូវដឹកជញ្ជូនទៀតផង៕


ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 14:52  គុន ច័ន្ទរដ្ឋា