BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ ដាក់ចេញផែនការដើម្បីឆ្លើយតបនឹងសភាពការណ៍នានា

ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 10:51  លាង ឡា

2022-07-14 10.46.44

ភ្នំពេញ៖ ផែនការសំខាន់ៗជាច្រើនចំណុច ត្រូវបានក្រសួងទេសចរណ៍ ដាក់ចេញឆ្លើយតបនឹងសភាពការណ៍នានា ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ខណៈក្នុងឆ្នាំ២០២២ កម្ពុជាអាចនឹងមានភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្តប្រមាណ១លាននាក់។

លទ្ឋផលសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) បានឱ្យដឹងថា អង្គសន្និបាតបានប្ដេជ្ញារួម គ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះគោលនយោបាយ ផែនការយុទ្ឋសាស្ត្រ និងវិធានការអាទិភាពនានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការងើបឡើងវិញនៃវិស័យ ទេសចរណ៍កម្ពុជា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ប្រតិបត្តិការក្នុងការអនុវត្ត រួមមាន៖ ទី១. ប្ដេជ្ញាបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ទៅកាន់គោលដៅទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេស ជាមួយការផ្តល់ថ្លៃកញ្ចប់ទស្សនកិច្ចទាក់ទាញ,ទី២. បន្តជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ សម្រាប់ទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ នៅតាមប៉ូលទេសចរណ៍សំខាន់ៗ ដោយយកចិត្តទុកដាក់លើភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព

2022-07-14 10.46.40

ថ្ងៃសុវត្ថិភាពនិងបដិសណ្ឋារកិច្ចល្អ,ទី៣, បន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឱ្យកាន់តែប្រសើរឡើង និងសកម្មភាពគាំទ នានា សំដៅពង្រឹង និងពង្រីកភាពទាក់ទាញ និងធ្វើឱ្យគោលដៅទេសចរណ៍កម្ពុជា កាន់តែរស់រវើក, ទី៤. បន្តជំរុញការតភ្ជាប់តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក, ព្រមទាំងការបើកច្រកទ្វារអន្តរជាតិបន្ថែម ដើម្បីជំរុញទាក់ទាញទេសចរអន្តរជាតិ, ទី៥. បន្តចូលរួមអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាព និងផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ,ទី៦. បន្តជំរុញយុទ្ឋនាការគាំទ្រនានា ជាអាទិ៍ ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ" “ភូមិទេសចរណ៍ស្អាត” “បង្គន់សាធារណះស្អាត” “យុទ្ឋនាការគ្មាន ថង់បាស្ទិកនៅតាមទីតាំងទេសចរណ៍សំខាន់ៗ និង ស្តង់ដារង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ច បៃតងក្នុងវិស័យទេសយល៍” ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៣, ទី៧. បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ឋភាព

នៃការគ្រប់គ្រង, ពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនផលិតភាពនៃការផ្តល់សេវាកម្ម, និងរៀបចំ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាត នៅតំបន់គោលដៅទេសចរណ៍សំខាន់ៗ, ទី៨បន្តកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ បុគ្គលិក និងសហគ្រិន ក្នុង វិស័យទេសចរណ៍ ដើម្បីពង្រឹងជំនាញដែលមានស្រាប់ និងបណ្តុះបណ្តាលជំនាញថ្មី,ទី៩ បន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំដាក់ឱ្យអនុវត្តកម្មវិធីសិក្សា ជំនាញទេសចរណ៍អាស៊ាន សម្រាប់ឆ្នាំទី១ ទី២ និងទី៣ ត្រូវនឹងថ្នាក់ទី១០ ទី១១ និងទី១២ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីទទួលបានចំណេះ និងជំនាញខ្ពស់ ស្របតាមស្តង់ដារស៊ាន (MRA-TP),ទី១០. បន្តតាមដាន និងសិក្សាពីការវិវត្ត និងនិអ្នករទីផ្សារទេសចរណ៍ថ្មីៗ និងទី១១. បន្តពង្រឹងអភិបាលកិច្ចទេសចរណ៍ និងជំរុញការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍ ទេសចរណ៍ថ្មីៗបន្ថែមទៀត ស្របតាមតម្រូវការជាក់ស្ដែង៕

2022-07-14 10.46.48


 


ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 10:51  លាង ឡា