BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឆ្នាំ២០២៦​​ ទើបវិស័យទេសចរណ៍កម្ពុជា​ ​អាចវិលទៅរកសភាពប្រហាក់ប្រហែល​ឆ្នាំ២០១៩វិញ​

ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 08:56  លាង ឡា

2022-07-14 08.50.36

យ៉ាងហោចណាស់កម្ពុជា ត្រូវចាំអ៊ុតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាព និងចំនួនភ្ញៀវទេសចរអន្តរជាតិវិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩ ​ខណៈមានវិបត្តិធំៗមួយចំនួនរបស់សកលលោក ក៨ បាន​ក៏បាន​ធ្វើឲ្យរាំង​ស្ទះដល់​កំណើននេះផងដែរ​ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៏ នៅ​ក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍និងលើកទិសដៅផែនការស្តារឡើងវិញ វិស័យទេសចរណ៍ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដានេះ​។​

ថ្លែងនៅក្នុង​សន្និបាតនោះ ​លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា “វិស័យទេសចរណ៍កម្ពុជាមានចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយមថា នឹងអាចវិលទៅរកសភាពប្រហាក់ប្រហែលនឹងស្ថានភាពទេសចរណ៍ឆ្នាំ២០១៩វិញ នៅក្នុងឆ្នាំ២០២៦”។​ លោកថា សម្ពាធពីកត្តាខាងក្រៅមួយចំនួន ​ដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅសំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោលនយោ​បាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ ឥទ្ធិពល​នៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច ដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញ​ឱ្យមានការផ្លាស់ប្តូរគោលដៅ នៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ក្រៅពីកត្តាខាងលើនេះ  ការប្រកួតប្រជែងស្រួច​ស្រាលពីប្រទេសជិតខាង ដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយាបទ នៃការធ្វើដំណើររបស់ទេស​ចរជាសកលផងនោះ ក៏ជាកត្តារួម​ចំណែករាំងស្ទះ​ក្នុង​ការ​ទាក់ទាញកំណើននេះដែរ។ សម្ពាធពីកត្តាខាងក្រៅទាំងនេះហើយ ដែលអាចនឹងធ្វើឱ្យចក្ខុវិស័យទេសចរណ៍មានការប្រែប្រួល អាច​ឈានដល់ការពន្យារពេល នៃការងើបទ្បើងវិញ ទៅរកស្ថានភាពប្រហាក់ប្រហែល​នឹងឆ្នាំ២០១៩ ដែលត្រូវពន្យារពេលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

លោក ទិត ចន្ថា​ អះអាងដែរថា បើទោះបីជាកម្ពុជាទទួលរងនូវវិបត្តិសកលលោកយ៉ាងនេះក្ដី  ប៉ុន្តែជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងស្មារតីបុរេសកម្ម និងហ្មត់ចត់ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់កម្ពុជា ពិតជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់​គ្រងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ គួបផ្សំនឹងការដាក់ចេញនូវគោលនយោបាយជំនួយសេដ្ឋកិច្ច-សង្គម ទាន់ពេលវេលា​។

2022-07-14 08.50.28

លោក​ថា ស្ថិតក្នុងបរិការណ៍​នៃភាពមិនច្បាស់លាស់នេះ ការចូលរួមមិនអាចខ្វះបានរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយ​ឈរលើគោលការណ៍ចតុភាគីរដ្ឋ ឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ដៃគូនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នឹង​ក្លាយជាចលករ​ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យវិលមករកភាពដើមវិញ ស្របតាមចក្ខុវិស័យ​ដែលបានចែងក្នុងផែនទីចង្អុលផ្លូវ​ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។​

គួររំលឹកថា សម្រាប់រយៈពេល៦​ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រ​មាណជាង៥០​ម៉ឺននាក់ កើនឡើង​ ៣៩៤ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ-៨៤.៨ ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ)។ កម្ពុជារំពឹងថា នឹងអាច​ទទួលបានភ្ញៀវទេសចរអន្តរជាតិ​ក្នុងរង្វង់១ លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២ លាននាក់នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិ​ការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២។

ជាការកត់សម្គាល់ កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាន​នាក់ កើនឡើង​៦.៦ ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ប៉ុន្តែដោយសារនាពេលបន្ទាប់កម្ពុជាត្រូវជួបនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរក៏ត្រូវធ្លាក់ចុះជាលំដាប់ ជាក់ស្ដែងនៅឆ្នាំ២០២០ មានភ្ញៀវអន្តរជាតិតែ១.៣ លាននាក់ ធ្លាក់ចុះ-៨០.២ ភាគរយ​ ហើយនៅឆ្នាំ២០២១ ទទួលបាន១៩ម៉ឺននាក់ ថយចុះ-៨៥ ភាគរយ​។ ទាំងនេះ គឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ហើយមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ៕ 

2022-07-14 08.50.22

2022-07-14 08.50.43


 


ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 08:56  លាង ឡា