BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្រីលង្ការប្រកាសដាក់ប្រទេសគ្រាមានអាសន្ន បន្ទាប់ពីប្រធានាធិបតីភៀសខ្លួនពីប្រទេស តែបាតុករសម្រុកចូលការិយាល័យនាយករដ្ឋមន្ត្រី

ថ្ងៃពុធ, 13 ខែកក្កដា 2022 16:44  គុន ច័ន្ទរដ្ឋា

DW-

ស្រីលង្ការបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន បន្ទាប់ពីប្រធានាធិបតី Rajapaksa និងប្រពន្ធរបស់លោកបានភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេស Maldive ប៉ុន្មានម៉ោងមុន ពេលដែលលោកប្រកាសថានឹងលាលែងចេញពីតំណែង។ ក្រុមបាតុករបានសម្រុកចូលទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រីដោយអំពាវនាវឲ្យលោកលាលែងចេញពីតំណែង។ ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Gotabaya Rajapaksa ភៀសខ្លួនចេញពីស្រីលង្ការនៅព្រឹកព្រលឹមថ្ងៃពុធ ការិយាល័យលោកនាយករដ្ឋមន្ត្រីបានប្រកាសដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ន។ ទង្វើរនេះបានលេចចេញមក ខណៈដែលហ្វូងបាតុករបានធ្វើបាតុកម្មនៅមុខការិយាល័យលោកនាយករដ្ឋមន្ត្រី Wickremensinghe អំពាវនាវឲ្យលោកចុះចេញពីតំណែង។

62454251_303

កាលពីព្រឹកថ្ងៃពុធ មន្ត្រីអន្តោប្រវេសន្ត៍ម្នាក់បាននិយាយថា លោកប្រធានាធិបតីនិងប្រពន្ធ ជាមួយនឹងអង្គរក្ស២នាក់ បានចាកចេញពីប្រទេសស្រីលង្ការតាមយន្តហោះយោធា។ យន្តហោះបានចុះចតនៅរដ្ឋធានីនៃប្រទេស Maldive ទីក្រុង Male ប្រភពរដ្ឋាភិបាលម្នាក់បាននិយាយ រឿងនេះបានបញ្ជាក់តាមក្រោយពីកងទ័ពអាកាសស្រីលង្ការ។ ការភៀសខ្លួនចេញទាំងព្រឹកព្រលឹម របស់លោកប្រធានាធិបតី បន្ទាប់ពីមានការតវ៉ាប្រឆាំងអស់ជាច្រើនខែ នៅលើកោះនៃប្រជាជាតិមួយនេះ ដែលបានប្រយុទ្ធជាមួយនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងបានឡើងដល់កម្រិតខ្ពស់រហូតដល់មានការតវ៉ាប្រឆាំងសម្រុកចូលទៅក្នុងគេហដ្ឋានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីកាលពីថ្ងៃសៅរ៍។

62455307_401

ការបង្ហាញនូវកំហឹងរបស់សាធារណជនបានបង្ខំឲ្យ Rajapaksa រត់ទៅលាក់ខ្លួននិងបាននាំឲ្យលោកសម្រេចចិត្តថា នឹងចុះចេញពីតំណែងកាលពីថ្ងៃពុធដើម្បីបើកផ្លូវឲ្យមានការកាន់អំណាចអន្តរកាលដោយសន្តិភាពមួយ។ បើយោលទៅតាមរដ្ឋធម្មនុញ្ញស្រីលង្ការ បន្ទាប់ពីការលាលែងចេញពីអំណាចរបស់ប្រធានាធិបតី នាយករដ្ឋមន្ត្រីត្រូវបន្តនូវតួនាទីនេះ។ លោកនាយករដ្ឋមន្ត្រីដែលកំពុងនៅក្នុងអំណាច Ranil Wickremesinghe ក៏នឹងចុះចេញពីតំណែងដែរបើសិនជាមានកុងសង់ស៊ីស ដើម្បីឲ្យមានរដ្ឋាភិបាលឯកភាពជាតិមួយ។ វានឹងទំនងថាប្រធានរដ្ឋសភា Mahinda Yapa Abeywardena នឹងគ្រប់គ្រងប្រទេសរហូតដល់ប្រធានាធិបតីមួយត្រូវបានជ្រើសរើសដោយការបោះឆ្នោត។ ការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែកក្កដា។

62420575_303

មេដឹកនាំនៃគណបក្សប្រឆាំងដ៏សំខាន់ Sajith Premadasa ដែលបានចាញ់ឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៩ ចំពោះលោក Rajapaksa បាននិយាយថាលោកនឹងឈរក្នុងតំណែងនេះ។ សមាជិកខ្លះនៃគណបក្សដែលកាន់អំណាចបច្ចប្បន្នក៏បានបញ្ចេញគំនិតផងដែរថាលោក Wickremssinghe នឹងឈរឈ្មោះជាផ្លូវការក្នុងបេក្ខភាពប្រធានាធិបតី។ "ប្រជាពលរដ្ឋដែលខ្ញុំបាននិយាយជាមួយ បាននិយាយថា ពួកគេមានការសប្បាយចិត្តណាស់ ដែលជាចុងក្រោយលោក Gotaba បានសម្រេចចិត្តចុះចេញពីអំណាច ប៉ុន្តែពួកគេចង់ឲ្យលោក ត្រូវទទួលខុសត្រូវចំពោះអំពើពុករលួយនិងការប្រើប្រាស់ខុសនូវមូលនិធីផងដែរ” អ្នកឆ្លើយឆ្លងព៍ត៌មាន DW លោក Chaudhary បាននិយាយ៕


ថ្ងៃពុធ, 13 ខែកក្កដា 2022 16:44  គុន ច័ន្ទរដ្ឋា