BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំកោះក្នុងសមុទ្ទប៉ាស៊ីហ្វីកស្វាគមន៍ការអះអាងរបស់អាមេរិក ក្នុងការបន្ថែមជំនួយ៣ដងសំរាប់តំបន់

ថ្ងៃពុធ, 13 ខែកក្កដា 2022 16:25  គុន ច័ន្ទរដ្ឋា

Reuters-

មេដឹកនាំកោះក្នុងសមុទ្ទប៉ាស៊ីហ្វីកបានស្វាគមន៍ការអះអាងដោយសហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយ៣ដងបន្ថែមទៀត ទៅកាន់តំបន់ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការនេសាទត្រីខុសច្បាប់ ពង្រីកសន្តិសុខសមុទ្ទ និងដោះស្រាយបំរែបំរួលអាកាសធាតុ បន្ទាប់ពីគ្មានសកម្មភាពអស់រយៈជាច្រើនទសវត្សរ៍នៃមូលនិធិរបស់សហរដ្ឋអាមេរិក។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris នៅក្នុងសុន្ទរកថាតាមវីឌីអូទៅកាន់វេទិការនៃកោះក្នុងបា៉ស៊ីហ្វីកក្នុង Suva កាលពីថ្ងៃពុធ បាននិយាយថា មូលនិធីរបស់អាមេរិកសំរាប់កោះទាំងឡាយនៅក្នុងសមុទ្ទប៉ាស៊ីហ្វីកនឹងឡើងដល់ទៅ៣ដង ប្រហែលជា៦០លានដុល្លារអាមេរិកក្នុង១ឆ្នាំក្នុង១ ទសវត្សរ៍នេះ ដោយយោលទៅតាមការអនុមត្តិរបស់សភា។

6SEYNQND3JNHZB6FVSEXKR6NXU

មេដឹកនាំប៉ាស៊ីហ្វីកខ្លះបានស្វែងរកនូវតុល្យភាពសំរាប់ទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខទៅនឹងមហិច្ឆិតាររបស់ចិននៅក្នុងតំបន់។ Harris បានអំពាវនាវចំពោះប្រជាជាតិទាំងនោះឲ្យមានជំហររួបរួមគ្នា ខណៈដែលតួចិត្តអាក្រក់កំពុងស្វែងរកនូវការគាស់រំលើងរបៀបរៀបរយ ដែលឈរនៅលើមូលដ្ឋាននៃការគ្រប់គ្រងអន្តរជាតិដោយមិនបានបញ្ចេញឈ្មោះប្រទេសនោះ។ "យើងទទួលស្គាល់ថានៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កោះនៅក្នុងសមុទ្ទប៉ាស៊ីហ្វីកអាចនឹងមិនបានទទួលនូវការយកចិត្តទុកដាក់ផ្នែកការទូត និងការគាំទ្រដែលអ្នកសមនឹងបានទទួល" លោកស្រីនិយាយ។

EI2AVNVASFMHDC7DZ5WZAYV6TY

មេដឹកនាំក្នុងសមុទ្ទប៉ាស៊ីហ្វីក បានជួបជុំគ្នាអស់រយៈពេល៤ថ្ងៃក្នុងវេទិការមួយ ដែលបានមើលឃើញថាបម្រែបម្រួលអាកាសធាតុវាជារឿងដ៏ធំនៅក្នុងតំបន់ ប៉ុន្តែភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ព្រមទាំងការដកខ្លួនដ៏ភ្ញាក់ផ្អើលរបស់ ប្រទេស Kiribati ចេញពីវេទិការ ក៏ត្រូវបានយកមកពិភាក្សារផងដែរ។ “នេះប្រាកដជាបង្ហាញថា សហរដ្ឋអាមេរិកបានវិលត្រឡប់មកវិញ និងចង់ដើរតួនាទីដ៏សំខាន់និងសកម្មផងដែរ” លោកប្រធានាធិបតី Surangel Whipps Jr នៃប្រទេស Palau បាននិយាយ បន្ទាប់ពីសុន្ទរកថារបស់ Harris ។ "ពេលខ្លះ ពីព្រោះតែភាពដាច់ស្រយាលធ្វើឲ្យយើងត្រូវគេភ្លេច ដូច្នេះរឿងនេះវាសំខាន់ណាស់" លោកប្រាប់ Reuters ។

3B3KWZENJZK7FKDM24AH6GQX7M

វេទិការនឹងជជែកអំពីគោលបំណងរបស់ចិនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ចកម្ម និងសន្តិសុខជាមួយ១០ប្រទេស ដែលមានចំណងទាក់ទងជាមួយចិន ដែលបានប្រឆាំងដោយសមាជិកខ្លះ។ Palau មានទំនាក់ទំនងការពារគ្នាជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនងការទូតជាមួយតៃវ៉ាន់និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន។ “មេឃគឺជាការកំណត់នៃឱកាសជាមួយនិងចិន” ដែលបង្កើតនូវការប្រកួតប្រជែង ក្នុងពេលខ្លះការព្រួយបារម្ភពីសន្តិសុខ។ "យើងបានរស់នៅឆ្លងកាត់ក្នុងសង្រ្គាមលោកលើកទី២ ហើយយើងក៏មិនចង់ឃើញវាជាថ្មីម្តងទៀតដែរ” លោកនិយាយ៕


ថ្ងៃពុធ, 13 ខែកក្កដា 2022 16:25  គុន ច័ន្ទរដ្ឋា