BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក គន់ គីម ស្នើរឱ្យពិនិត្យលទ្ឋភាពបំពាក់អង់តែនការពាររន្ទះ

ថ្ងៃពុធ, 13 ខែកក្កដា 2022 10:28  លាង ឡា

2022-07-13 10.22.48 (1)

ភ្នំពេញ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្នើរដល់ស្ថាប័នពាក់ព័ន្ឋឱ្យពិនិត្យមើលស្ថានភាពតំបន់ដែលកើតមានករណីរន្ទះបាញ់ញឹកញាប់ ដើម្បីរកវិធីដាក់អង់តែនការពារ និងកាត់បន្ថយគ្រោះថ្នាក់អាយុជីវិត។

លោកទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ក្នុងវេទិកាជាតិ ស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះថា ស្ថិតិអ្នកស្លាប់ដោយសារករណីរន្ទះបាញ់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានកើតមានច្រើន។ លោកទេសរដ្ឋរដ្ឋមន្ត្រី បានណែនាំដល់មន្រ្តី និងដៃគូរពាក់ព័ន្ឋទាំងអស់ ត្រូវឱ្យចាប់អារម្មណ៍អំពីបញ្ហានេះ ដើម្បីសំណូមពរដល់ស្ថាប័នពាក់នានា លើកបង្គោលអង់តែនការពាររន្ទះ និងការពារអាយុជីវិត។

2022-07-13 10.22.44

លោកទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ការលើកបង្គោលអង់តែនការពាររន្ទះ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើរួចមកហើយ នៅក្នុងតំបន់ដែលកើតមានរន្ទះញឹកញាប់ ហើយក៏បានកាត់បន្ថយគ្រោះថ្នាក់បានមួយកម្រិតដែរ។ លោកបានបញ្ជាក់ឱ្យដឹងដែរថា ក្នុងឆ្នាំ២០២២នេះ  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងស្នើរសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ឋភាពដោះស្រាយ លើកបង្គោលអង់តែនការពាររន្ទះ ការពារអាយុជីវិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០២២ មានករណីរន្ទះបាញ់បានកើតឡើងចំនួន ៦១លើក បណ្តាលឱ្យស្លាប់មនុស្ស៣២នាក់ និង២៦នាក់ផ្សេងទៀត បានរងរបួស ព្រមទាំងសម្លាប់សត្វគោ ក្របីចំនួន ៦៩ក្បាល និងធ្វើខូចខាតផ្ទះសម្បែង ចំនួន ១១ខ្នង ផងដែរ៕

2022-07-13 10.22.54

2022-07-13 10.22.58


 


ថ្ងៃពុធ, 13 ខែកក្កដា 2022 10:28  លាង ឡា