BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បង្រ្កាបទីតាំងគ្រឿងញៀនរឹបអូសបាន ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន

ថ្ងៃពុធ, 13 ខែកក្កដា 2022 09:16  លាង ឡា

2022-07-13 09.11.46 (1)

ភ្នំពេញ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិនចំនួន១១នាក់ នៅក្នុងករណីបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្កណ្តាល ព្រមទាំងរឹបអូសបានសារធាតុញៀនជាង ១,៨០តោននិងសារធាតុគីមីជាង ២៧៦តោន។

យោងតាមរបាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀន ដែលទើបផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀន នៅទីតាំងខាងលើនេះបានធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់៩ ខែកក្កដា ឆ្នាំ២០២២។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា មន្ទីរប្រឆាំងគ្រឿងញៀនបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ដោយក្នុងនោះនៅរាជធានីភ្នំពេញ ៧គោលដៅ ខេត្តស្វាយរៀង២គោលដៅ ខេត្តព្រៃវែង១គោលដៅ ខេត្តកណ្តាល២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុកចំនួន ៦ទីតាំង។

2022-07-13 09.11.57

ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់ ជនជាតិចិននិងចាប់យកវត្ថុតាងរបាយសារធាតុញៀនកេតាមីនចំនួន ១តោន និង៨២៧គីឡូ,៩៥២ ក្រាម ,សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន និង៧៤៩ គីឡូ,ឧបករណ៍ សម្ភារៈគ្រឿងបន្លាស់សម្រាប់កែច្នៃ ផលិតគ្រឿងញៀនមួយចំនួនធំ, កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម,រថយន្ត៨គ្រឿង,ម៉ូតូ ៣គ្រឿង,ទូរស័ព្ទដៃ ១៩គ្រឿង និងអចលនទ្រព្យចំនួន ៧កន្លែង។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

2022-07-13 09.12.02

2022-07-13 09.11.51

2022-07-13 09.11.41

2022-07-13 09.11.34


 


ថ្ងៃពុធ, 13 ខែកក្កដា 2022 09:16  លាង ឡា