BBC-
អ៊ុយក្រែនបានកំពុងតែរៀបចំគំរោងផែនការនឹងប្រមូលផ្តុំ កងទ័ពដ៏ខ្លាំងចំនួន១លាននាក់ ដែលនឹងប្រដាប់ដោយអាវុធ NATO ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្សី។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើអត្ថាធិប្បាយដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ Oleksi Reznikov ត្រូវបានគេមើលឃើញថាភាគច្រើននៃការប្រមូលផ្តុំនេះវាជាសម្រែកច្រើនជាងការពិតសំរាប់ទប់ទល់នឹងការវាយលុក។ រឿងនេះវាលេចចេញមកចំពេលដែលរុស្សីកំពុងតែកើនឡើងនៃការទន្រ្ទានចូលកាន់កាប់ទឹកដីបន្ថែមទៀតនៅភាគខាងកើតនៃតំបន់ Donbas និងបន្តវាយសម្រុកនូវកន្លែងផ្សេងទៀតពាសពេញអ៊ុយក្រែន។
លោក Reznikov បាននិយាយផងដែរថា ការវាយប្រហារដើម្បីយកត្រឡប់មកវិញនៃភាគខាងត្បូងរបស់ប្រទេសតំបន់សមុទ្ទខ្មៅ វាមានសារៈសំខាន់ណាស់សំរាប់សេដ្ឋកិច្ចរបស់ប្រទេស។ នៅកិច្ចសម្ភាសន៍របស់លោកជាមួយនឹងកាសែត Times ។ លោករដ្ឋមន្ត្រីបាននិយាយថា ការបញ្ជូនអាវុធដែលយើងត្រូវការត្រូវតែពន្លឿនឲ្យបានឆាប់រហ័ស។ លោកបានកោតសសើរអង់គ្លេសថាជាកត្តាគន្លឹះនៅក្នុងអន្តរកាលនេះក្នុងការផ្តល់អាវុធដល់អ៊ុយក្រែននូវអាវុធសម័យសហភាពសូវៀតនិងគ្រាប់រំសេវ ព្រមទាំងប្រព័ន្ធការពារដែនអាកាសដែលជាស្តង់ដាររបស់ NATO ។
“យើងត្រូវការបន្ថែមទៀត និងឆាប់រហ័ស ដើម្បីសង្រ្គោះជីវិតទាហានរបស់យើង ជារៀងរាល់ថ្ងៃយើងកំពុងរង់ចាំ Howitzers យើងអាចបាត់បង់ជីវិតទាហានរបស់យើងប្រហែល១០០ នាក់” លោកនិយាយ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា យើងមានកងទ័ពប្រហែល ៧០០,០០០នាក់ និងពេលណាដែលយើងបន្ថែមនូវចំនួន ឆ្មាំជាតិ ប៉ូលីស ឆ្មាំការពារព្រំប្រទល់ យើងនឹងមានកងទ័ពដ៏ខ្លាំងប្រហែលជា១,០០០,០០០នាក់។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគហាក់មានការប្រុងប្រយ័ត្នក្នុងការនិយាយអំពីតួរលេខចំនួន១លាននាក់ថាជាតម្លែបាំងមុខតែប៉ុណ្ណោះ។
"វាមិនមែនកងទ័ព១លាននាក់ដែលនឹងអនុវត្តិន៍នូវការវាយបកមួយទៅវិញទេ" បណ្ឌិត Jack Walting អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមហាវិទ្យាល័យនៃវីទ្យាស្ថានសេវាកម្មភូមិន្ទ បានប្រាប់BBC។ ជាធម្មតា អ្នកនឹងចង់ធ្វើប្រតិបត្តិការណ៍មួយដែលនាំឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលអ្នករៀបចំការប្រយុទ្ធវាយបកវិញ ដូច្នេះការប្រកាសវាជាសាធារណៈវាគ្រាន់តែជាផ្នែកមួយក្នុងការបង្ខំឲ្យរុស្សីនឹងបង្កើននូវជធនធានមនុស្សច្រើនថែមទៀតដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងនោះ។ ទន្ទឹមគ្នានោះដែរ ការវាយលុករបស់រុស្សីបានធ្វើបន្តដោយឥតឈប់ឈរ ជាពិសេសនៅក្នុងតំបន់ Donetsk ។