BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គយ ទុកពេលឱ្យរថយន្តចង្កូតស្ដាំនិងចង្កូតឆ្វេងគ្មានពន្ធ(រថយន្តមានស្រាប់)ទៅចុះបញ្ជី

ថ្ងៃអង្គារ, 12 ខែកក្កដា 2022 10:37  លាង ឡា

2022-07-12 10.33.28 (1)

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឱ្យម្ចាស់រថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង គ្មានពន្ធ និងមានស្រាប់ក្នុងប្រទេស ចូលបង់ពន្ធ និងអាករ ខណៈផុតរយៈពេលដែលអនុគ្រោះ នឹងត្រូវចាត់វិធានការតាមនីតិវិធី។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ដោយតម្រូវឱ្យម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធនិងអាកររួច តែពុំទាន់កែចង្កូត អាចទៅទទួលយកបង្កាន់ដៃ ពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែ ឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។

ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធ ដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធនិងអាករ ត្រូវទៅបង់ពន្ធ និងអាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធ និងអាករ ជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយ និងរដ្ឋាករ ដែលនៅជិតបំផុត។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

2022-07-12 10.33.33

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ បានព្រមានថា ផុតរយៈពេលនេះ រថយន្តដែលខកខានមិនបាន ចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញ នៃការបង្ក្រាបនិងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន ការបង់ពន្ធនិងអាករ នឹងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនេះ ម្ចាស់រថយន្តចង្កូតឆ្វេង គ្មានពន្ធ មានស្រាប់ក្នុងប្រទេស ក៍អាចបង់ពន្ធ និងអាករ ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យនោះទេ។

សូមរំលឹកថា កាលពីថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមឱ្យរថយន្តចង្កូតស្តាំ គ្មានពន្ឋ ដែលមានស្រាប់ក្នុងប្រទេស និងមិនទាន់កែចង្កូត អាចរក្សាភាពដើមបាន ប៉ុន្តែត្រូវចូលទៅបង់ពន្ឋ និងអាករ តាមច្បាប់។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដែរថា ការនាំចូលរថយន្តចង្កូតស្តាំ ក្រោយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវចាប់យកតែម្តង ដោយមិនអនុញ្ញាតឱ្យបង់ពន្ឋ និងប្តូរចង្កូតនោះទេ៕

2022-07-12 10.33.40


 


ថ្ងៃអង្គារ, 12 ខែកក្កដា 2022 10:37  លាង ឡា