CNA,Colombo-
ប្រធានាធិបតីសេរីលង្ការ លោក Goabaya Rajapaksa បានជូនដំណឹងទៅលោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe ថា លោកនឹងចុះចេញពីតំណែង ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីក្រុមអ្នកតវ៉ាប្រឆាំងជាច្រើនពាន់នាក់បានសម្រុកចូលគេហដ្ឋានរដ្ឋសំរាប់ប្រធានាធិបតីនៃអ្នកដឹកនាំទាំង២។ បន្ទាប់ពីមានការតវ៉ាយ៉ាងពុះកញ្ជ្រោលកាលពីថ្ងៃសៅរ៍ ក្នុងការដែលប្រទេសជួបជាមួយនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រធានរដ្ឋសភាបាននិយាយថា Rajapaksa នឹងលាលែងចេញពីតំណែងនៅថ្ងៃពុធ ទោះជាយ៉ាងណាក៏ដោយ មិនមានពាក្យសំដីដោយផ្ទាល់ចេញពីមាត់ Rajapaksa នោះទេ។
Wickremesinghe បាននិយាយថា លោកក៏នឹងលាលែងចេញពីតំណែងផងដែរ ដើម្បីអនុញ្ញាតិមានរដ្ឋាភិបាលចម្រុះស្តីទីមកពីគ្រប់គណបក្សគ្រប់គ្រងអំណាច មេដឹកនាំនៃចលនាបាតុកម្មបាននិយាយថា ហ្វូងមនុស្សនឹងបន្តស្នាក់នៅកាន់កាប់វិមាននិងគេហដ្ឋានលោកប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៅក្នុងទីក្រុង Colombo រហូតដល់ជាចុងក្រោយពួកគេចេញពីអំណាច។ Colombo ដែលជាទីក្រុងដ៏ធំជាងគេនៅក្នុងសេរីលង្ការ មានសភាពស្ងប់ស្ងាត់នៅថ្ងៃច័ន្ទ ខណៈដែលមនុស្សជាច្រើនរយនាក់បាននាំគ្នាសម្រុកចូលទៅក្នុងលេខាធិការដ្ឋាននិងផ្ទះរបស់ប្រធានាធិបតី និងដើរជុំវិញអគារដែលសាងសង់តាំងពីសម័យអាណានិគម ប៉ូលីសមិនបានប៉ុនប៉ងនឹងបញ្ឈប់អ្នកណាម្នាក់នោះទេ។
“យើងនឹងមិនចាកចេញទៅទីណាទេ រហូតដល់ប្រធានាធិបតីចាកចេញ ហើយយើងនឹងមានរដ្ឋាភិបាលមួយដែលអាចទទួលយកបានពីប្រជាពលរដ្ឋ” Jude Hansana អាយុ៣១ឆ្នាំដែលកំពុងតែស្ថិតនៅជាមួយហ្វូងបាតុករនៅកន្លែងដែលធ្វើការតវ៉ាខាងក្រៅគេហដ្ឋានប្រធានាធិបតីបាននិយាយ។ “ប្រជាពលរដ្ឋតស៊ូដើម្បីការកែរទម្រង់នយោបាយដ៏ទូលំទូលាយមួយ មិនមែនគ្រាន់តែចង់ឲ្យលោកប្រធានាធិបតីចេញពីអំណាចនោះទេ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” អ្នកតវ៉ាម្នាក់ទៀត Diushantha Gunasinghe បាននិយាយថា គាត់បានធ្វើដំណើរទៅកាន់ទីក្រុង Colombo មកពីក្រុងមួយដែលមានចម្ងាយ១៣០គ.ម. កន្លែងខ្លះគាត់ត្រូវធ្វើដំណើរដោយថ្មើរជើងដោយសារគ្មានប្រេង គាត់បានបន្ថែមទៀតថា ទីបំផុតគាត់បានមកដល់កាលពីព្រឹកថ្ងៃច័ន្ទ។
“ខ្ញុំអស់កម្លាំងខ្លាំងណាស់នសូម្បីតែនិយាយ” បុរសម្នាក់អាយុ២៨ឆ្នាំបាននិយាយខណៈដែលគាត់អង្គុយនៅលើកៅអីជ័រមួយនៅខាងក្រៅការិយាល័យប្រធានាធិបតី "ខ្ញុំដើរមកតែម្នាក់ឯងរហូត ពីព្រោះយើងជឿជាក់ថាយើងនឹងអាចឃើញព្រឹត្តិការណ៍នេះ"។ រដ្ឋាភិបាលនេះត្រូវតែចុះចេញពីអំណាច ព្រោះយើងត្រូវការអ្នកដឹកនាំដែលល្អជាងនេះ Rajapaksa និង Wickremesinghe មិនស្ថិតនៅក្នុងគេហដ្ឋានរបស់ពួកគេទេ នៅពេលដែលក្រុមអ្នកតវ៉ាប្រឆាំង បានសម្រុកចូលទៅក្នុងអគារ ហើយគេក៏មិនបានឃើញរូបលោកទាំង២ជាសាធារណៈចាប់តាំងពីថ្ងៃសុក្រមកដែរ កន្លែងដែលលោកស្នាក់មិនត្រូវបានគេឲ្យដឹងនោះទេ។ លំនៅឋានផ្ទាល់ខ្លួនជាឯកជន របស់លោក Wickremesinghe នៅក្នុងទីក្រុង Colombo ត្រូវបានបាតុករដុតឲ្យឆេះហើយជនសង្ស័យ៣ត្រូវបានចាប់ខ្លួន ប៉ូលីសនិយាយ។