BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងការងារ ចាប់ផ្តើមផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន

ថ្ងៃចន្ទ, 11 ខែកក្កដា 2022 16:19  លាង ឡា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា យុទ្ធនាការ ៩០ថ្ងៃ របស់បេឡាជាតិ សន្តិសុខសង្គម ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយដល់ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាល បានគិតគូរវែងឆ្ងាយដល់ស្ថិរភាព នៃប្រាក់ចំណូលកម្មករនិយោជិតនៃវិស័យឯកជន។

2022-07-11 16.12.43

លោកបានលើកឡើងថា ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីធានាថា ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់យល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងពីកាតព្វកិច្ចរួមគ្នាចូលរួមអនុវត្តច្បាប់ស្តីពី របបសន្តិសុខសង្គមឱ្យបានពេញលេញ ជៀសវាងការទទួលនូវការញុះញង់ និងការទទួលព័ត៌មានមិនពិត។

2022-07-11 16.12.49

ជាមួយគ្នានេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា បេឡាជាតិសន្តិសុខសង្គម នឹងខិតខំអនុវត្តតួនាទី ពង្រឹង និងពង្រីកវិសាលភាពរបស់ខ្លួន ផ្ដល់សេវាសាធារណៈ ដល់សមាជិក អនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធានាសន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម ទាំងវិស័យសាធារណៈ និងឯកជន៕

2022-07-11 16.12.54

អត្ថបទ៖លាង ឡា


ថ្ងៃចន្ទ, 11 ខែកក្កដា 2022 16:19  លាង ឡា