Yahoo News-
ទីក្រុងប៉េកាំងបានជំរុញឲ្យរដ្ឋាភិបាលលោក Albanese យកចិត្តទុកដាក់ចំពោះចិនថាជា "ដៃគូរ" ជំនួសឲ្យ “គូរប្រជែង” ដោយវាយប្រហារទៅលើអតីតនាយករដ្ឋមន្ត្រី Scott Morrison ក្នុងដំណើរការជាបន្តបន្ទាប់កន្លងមក។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi ជួបជាមួយសមភាគីរបស់លោក អ្នកស្រី Penny Wong កាលពីល្ងាចថ្ងៃសុក្រ នៅក្នុងអ្វីដែលគេមើលឃើញថាជាការប្រជុំដែលប្រកបទៅដោយសារៈសំខាន់ បន្ទាប់ពីមានកកស្ទះខាងវិស័យការទូតដ៏យូរ ដែលមានរយៈពេល២ឆ្នាំនៃទំនាក់ទំនងចិន-អូស្ត្រាលី។ រដ្ឋាភិបាលលោក Morrison បានចេញពីអំណាចក្នុងខែឧសភាបន្ទាប់ពីចាញ់ឆ្នោត។
កិច្ចប្រជុំមានការស្វាគមន៍ថាជាជំហ៊ានដ៏វិជ្ជមានមួយ ទោះជាយ៉ាងណាក៏ដោយ លោក Wang ម្តងទៀត បានអំពាវនាវឲ្យអូស្ត្រាលីមានសកម្មភាពជាដំបូងក្នុងការធ្វើឲ្យមានការជឿនលឿនក្នុងទំនាក់ទំនងដោយបន្ថែមនូវ "ឋាមពលវិជ្ជមាន" ទៅកាន់ភាពជាទំនាក់ទំនង។ ចិនសង្ឃឹមថា "អូស្ត្រាលីនឹងចាប់យកឱកាសក្នុងពេលបច្ចុប្បន្នចាត់វិធានការណ៍ដ៏រឹងមាំ យល់ឡើងវិញនូវទម្រង់នៃផ្នត់គំនិតដ៏ត្រឹមត្រូវរបស់ចិនកាត់បន្ថយនូវកម្មសិទ្ធអវីជ្ជមានព្រមទាំងបង្កើនឡើងឲ្យបានច្រើននូវឋាមពលវិជ្ជមានដើម្បីធ្វើឲ្យមានការជឿនលឿននូវទំនាក់ទំនងចិន-អូស្រ្តាលី" លោកនិយាយ។ ទំនាក់ទំនងចិន-អូស្ត្រាលីបានធ្លាក់ចុះយ៉ាងលឿននៅក្នុងឆ្នាំ២០២០ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក Morrison ។
ទី១ ត្រូវចាត់ទុកចិនថាជាដៃគូរ ប្រសើរជាង គូរប្រជែង ។ ទី២ ត្រូវតែផ្សារភ្ជាប់នូវអ្វីដែលយើងព្រមព្រៀងជាមួយគ្នា ដែលនឹងស្វែងរកនូវហេតុផលរួមខណៈដែលមានការយល់ឃើញខុសគ្នា។ ទី៣ គឺមិនផ្តោតទៅលើភាគីទី៣ណាមួយឬក៏ទទួលនូវការបង្គាប់បញ្ជាណាមួយពីភាគីទី៣។ ទី៤ ត្រូវតែផ្សារភ្ជាប់ក្នុងការកសាងនូវភាពវិជ្ជមាននៃមូលដ្ឋានគ្រឹះសង្គមនិងការគាំទ្រពីសាធារណជន។ "ដើមហេតុដែលជាឬសគល់នៃផលវិបាកនៃទំនាក់ទំនងរវាងចិននិងអូស្ត្រាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វាឈរនៅលើភាពរឹងរូសនៃរដ្ឋាភិបាលអូស្ត្រាលីមុន ដែលចាត់ទុកចិនថាជា គូរប្រជែងនិងជាការគំរាមកំហែង" លោកWangនិយាយ។
លោក Wang បានហៅនូវពាក្យសម្តីនិងសកម្មភាពរបស់រដ្ឋាភិបាលរបស់លោក Morrison ថាគ្មានការទទួលខុសត្រូវ ពាក្យសម្តីមួយដែលអ្នកនាំពាក្យនៃក្រសួងការបរទេសរបស់លោកតែងតែលើកឡើងជារឿយៗ ថាសមាជិកខ្លះរបស់គណរដ្ឋមន្ត្រីលោក Morrison ធ្លាប់បាននិយាយ ជាពិសេសលោករដ្ឋមន្ត្រីក្រសួងការពារប្រទេស Peter Dutton ។ ចិនបានឆ្លើយតបវិញ ដោយទះកំភ្លៀង អូស្ត្រាលីជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទោះជាយ៉ាងណា អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អូស្ត្រាលី Simon Birmingham និងបន្ទាប់មកអ្នកបន្តវេនពីលោក Dan Thean មិនអាចទាក់ទងតាមទូរស័ព្ទជាមួយសមភាគីចិនរបស់ខ្លួនចាប់តាំងពីពេលនោះមក។