Reuters-
អ្នកការពារអ៊ុយក្រែនបានប្រយុទ្ធក្នុងការទប់ទល់ជាមួយរុស្សីនៅគ្រប់សមរភូមិមុខកាលពីថ្ងៃសៅរ៍មន្ត្រីបាននិយាយ, ខណៈដែលសហរដ្ឋអាមេរិកបានជំរុញឲ្យចិនចងសម្ព័ន្ធជាមួយលោកខាងលិចក្នុងការប្រឆាំងនឹងការឈ្លានពានបន្ទាប់ពីមានកម្តៅយ៉ាងខ្លាំងក្នុងកិច្ចប្រជុំ G-20។ ការវាយប្រហារដោយមីស៊ីលនៅប៉ែកខាងជើងឆៀងខាងកើតនៃទីក្រុង Kharkiv បានធ្វើឲ្យជនស៊ីវិលរងរបួស៣នាក់ អភិបាលរដ្ឋបាននិយាយ ទោះបីជាការវាយលុកដ៏សំខាន់ហាក់ដូចជាផ្តោតទៅលើខេត្ តLuhansk និង Donetsk។ ខេត្តទាំង២នោះ ដែលជាផ្នែកកាន់កាប់ដោយពួកបំបែករដ្ឋនិយមរុស្សីមុនពេលដែលទំនាស់បានកើតឡើងនៅក្នុងខែកុម្ភះ។
កាលពីថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានជំរុញឲ្យសហគមន៍អន្តរជាតិរួមកំលាំងដើម្បីថ្កោលទោសការឈ្លានពានរបស់រុស្សី ដោយនិយាយប្រាប់អ្នកកាសែតថាលោកបានលើកឡើងពីការខ្វាយខ្វល់ជាមួយសមភាគីរបស់លោក Wang Yi លើការចងសម្ព័ន្ធភាពរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងមូស្គូ។ អ្នកទាំង២ បានជួបប្រជុំប្រហែលជា៥ម៉ោងដាច់ដោយឡែកពីកិច្ចប្រជុំ G-20 នៃរដ្ឋមន្ត្រីក្រសួងការបរទេសនៅកោះ Bali ក្នុងប្រទេសឥណ្ឌូណេស៊ី។ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បានដើរចេញពីកិច្ចប្រជុំនៅទីនោះ ដោយបានបាននិយាយប្រឆាំងទៅនឹងក្រុមបស្ចឹមប្រទេសថាមានការ "រិះគន់យ៉ាងវក់វី "។
ក្រសួងការបរទេសចិនបាននិយាយដោយមិនបានធ្វើសេចក្តីលំអិតថា លោក Wang និង Blinken បានពិភាក្សារគ្នា "រឿងអ៊ុយក្រែន"។ គេក៏បានដកស្រង់សម្តីលោក Wang Yi ដែលនិយាយថា ទំនាក់ទំនងចិន-អាមេរិក កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ដែលនឹងឈានទៅដល់ផ្លូវមួយខុស ដែលមនុស្សជាច្រើនជឿជាក់ថា សហរដ្ឋអាមេរិកកំពុងតែរងគ្រោះដោយការកើនឡើងយ៉ាងធ្ងន់ធ្ងរអំពី "ការស្អប់ចិន"។ ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការឈ្លានពានរបស់រុស្សី ទីក្រុងប៉កាំងនិងមូស្គូបានប្រកាសថាពួកគេជា"ដៃគូរគ្មានព្រំដែនកំណត់"។ ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីអាមេរិក បាននិយាយថាពួកគេមិនបានឃើញចិនគេចចេញពីការដាក់ទណ្ឌកម្មដែលដឹកនាំដោយអាមេរិកទៅលើរុស្សី ឬក៏ផ្តល់អាវុធយោធាទៅឲ្យរុស្សី។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytro Kuleba បាននិយាយកាលពីថ្ងៃសៅរ៍ថា ទណ្ឌកម្មកំពុងតែដំណើរការ និងបានអំពាវនាវសុំជំនួយយោធាបន្ថែមទៀតនូវអាវុធទំនើបដែលបាញ់ចំគោលដៅពីក្រុមបស្ចឹមប្រទេស។ "រុស្សីបានព្យាយាមទាំងអស់សង្ឃឺមដើម្បីលើកចេញនូវទណ្ឌកម្មដែលបង្ហាញថាវាប្រាកដជាធ្វើឲ្យពួកគេឈឺចាប់"។ ទោះជាយ៉ាងណាក៏ដោយ ទណ្ឌកម្មត្រូវតែបន្ថែមទៀតរហូតដល់ Putin ទម្លាក់ចោលនូវផែនការឈ្លានពានរបស់គាត់ " Kuleba បានប្រាប់នៅក្នុងវេទិការមួយក្នុង Dubrovnik តាមវីឌីអូ។ អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា រុស្សីកពុងជាប់ផុងក្នុងការរំលោភយកទឹកដីដែលគ្មានការបង្ករហេតុ។