BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបានបញ្ជូនកងទ័ពបម្រុងបន្ថែមទៅជិតអ៊ុយក្រែន មន្ត្រីរុស្សីជាប់ពន្ធនាគារក្នុងការធ្វើអត្ថាធិប្បាយប្រឆាំងនឹងសង្រ្គាម

ថ្ងៃអាទិត្យ, 10 ខែកក្កដា 2022 09:42  គុន ច័ន្ទរដ្ឋា

photo_2022-07-10_04-37-37

CNBC-

រុស្សីកំពុងបញ្ជូនកងទ័ពបម្រុងរបស់ខ្លួនពគ្រប់ទិសទីនៃប្រទេសខិតទៅជិតអ៊ុយក្រែន ដើម្បីរៀបចំការវាយលុកក្នុងពេលអនាគត បើយោលទៅតាមក្រសួងការពារជាតិអង់គ្លេស។ ទន្ទឹមគ្នានោះដែរ ទីក្រុងមូស្គូបាននិយាយថាខ្លួនគ្មានផែនការនឹងដកកងទ័ពចេញពីភាគខាងត្បូងដែលខ្លួនកាន់កាប់នោះទេ និងថាទាហានរបស់ខ្លួននឹងវាយបំបែកកាត់ជាកង់នូវទាហានអ៊ុយក្រែននៅក្នុងតំបន់ Donbas ។ "រុស្សីបានចល័តទ័ពពីពាសពេញផ្ទៃប្រទេសនិងបានប្រមូលផ្តុំនៅជិតអ៊ុយក្រែន សម្រាប់ប្រតិបត្តិការណ៍វាយលុកក្នុងពេលអនាគត " ក្រសួងការពាជាតិអង់គ្លេសបានសរសេរនៅក្នុង Twitter កាលពីថ្ងៃសៅរ៍។

" អង្គភាពទ័ពថ្មើរជើងថ្មីមួយចំនួនធំប្រហែលជានឹងដាក់ពង្រាយ ជាមួយនឹងរថពាសដែក MT-LB ដែលបានយកចេញពីក្នុងឃ្លាំងដែលស្តុកទុកយូរមកហើយ ដែលជាការដឹកជញ្ជូនដំបូង" រុស្សីបានពិចារណារជាយូរមកហើយថារថក្រោះរបស់ខ្លួន មិនស៊ីសង្វាក់ទៅនឹងតួរនាទីក្នុងការដឹកជញ្ជូនទ័ពថ្មើរជើងសម្រាប់សមរភូមិមុខនានានោះទេ" ក្រសួងបាននិយាយ ដោយផ្តល់ជាយោបល់ថារុស្សីកំពុងតែប្រឈមមុខទៅនឹងបញ្ហាសម្ភារៈសឹក។ ទោះបីជា លោកប្រធានាធិបតី Putin បានអះអាងកាលពីថ្ងៃទី៧ខែកក្កដា ២០២២ ថា កងទ័ពរុស្សីមិនទាន់បានខិតខំប្រឹងប្រែងធ្វើការវាយលុកខ្លាំងមកលើអ៊ុយក្រែននៅឡើយ ប៉ុន្តែការធ្វើអន្តរាគមន៍នៃក្រុមជំនួយ បានដាក់ពង្រាយនូវសព្វាវុធចាស់ៗឬក៏មិនសមរម្យ" ក្រសួងបាននិយាយ។

នៅមានទៀត កងទ័ពរុស្សីបានបន្តវាយប្រហារយ៉ាងខ្លាំងមកលើអ៊ុយក្រែនភាគខាងកើតនៃតំបន់ Donbas និងកាលពីថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅអង់គ្លេស Andrei Klein បាននិយាយថា កងទ័ពរបស់ខ្លួនមិនមានផែនការនឹងចាកចេញពីតំបន់ឆ្នេរភាគខាងត្បូងដែលខ្លួនបានកាន់កាប់នោះទេ ក្នុងរយៈពេល២,៣ខែទៀត។ ទាំងអស់នោះរាប់បញ្ចូលទាំងតំបន់ Kherson Mykolai និង Zaporizhzhia ដែលជាទីតាំងចុងក្រោយទៅកាន់រោងចក្រនុយគ្លេអ៊ែរដ៏ធំជាងគេនៅអឺរ៉ុប។ ទន្ទឹមគ្នានោះដែរ កងកម្លាំងអ៊ុយក្រែនក៏មានសមត្ថភាពក្នុងការពន្យឺតការរុលមកមុខរបស់ទាហានរុស្សីដោយប្រើនូវអាវុធទំនើបដែលបាញ់បានត្រង់ពីបស្ចឹមប្រទេស។

រដ្ឋការលោកប្រធានាធិបតី Biden កំពុងតែរៀបចំប្រកាសនូកញ្ចប់ជំនួយសន្តិសុខដែលមានតម្លៃ ៤០០ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន បើយោលទៅតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ ដែលបាននិយាយក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះ ដើម្បីចែករំលែកនូវសេចក្តីរាយការណ៍លំអិតថ្មីនៃកញ្ចប់ថវិការ។ មន្ត្រីដដែលនោះបាននិយាយថាជំនួយសន្តិសុខចុងក្រោយនេះនឹងមានចម្រុះជាមួយនឹងប្រព័ន្ធដែលបានដាក់ពង្រាយរួចហើយក្នុងការប្រយុទ្ធនិងអាវុធដែលមានសមត្ថភាពថ្មី។


ថ្ងៃអាទិត្យ, 10 ខែកក្កដា 2022 09:42  គុន ច័ន្ទរដ្ឋា