BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លើកលែងការធ្វើចត្តាឡីស័ក លើអ្នកដំណើរពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ

ថ្ងៃសៅរ៍, 09 ខែកក្កដា 2022 10:33  លាង ឡា

photo_2022-07-09_10-27-43 (1)

ភ្នំពេញ៖ អ្នកដំណើរ មកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានពេញលេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កែសម្រួលលក្ខខណ្ឌដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវបានធ្វើឡើងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។ 

លោកបន្តថា ក្នុងករណីលទ្ធផលតេស្តរហ័សអវិជ្ជមាន អ្នកដំណើរត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅលំនៅឋាន ឬ ទៅកាន់គោលដៅរៀងៗខ្លួនដោយពុំជាប់កាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែក្នុងករណីលទ្ធផលតេស្តរហ័សវិជ្ជមាន ហើយជាករណីជំងឺស្រាល អ្នកដំណើរដែលមានលំនៅឋាន សមរម្យ អាចដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាលនៅលំនៅឋានរបស់ខ្លួន។

លោករដ្ឋមន្រ្តីបន្តថា ចំពោះអ្នកដំណើរដែលពុំមានទីតាំងស្នាក់នៅសមស្រប ត្រូវដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាលនៅទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថិកិច្ច ឯអ្នកដំណើរដែលជាករណីជំងឺស្រាលត្រូវធ្វើការព្យាបាល អនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ហើយ រាល់ការចំណាយក្នុងការស្នាក់នៅព្យាបាលជាបន្ទុករបស់សាមីបុគ្គល។ ចំពោះករណីជំងឺធ្ងន់ ត្រូវទៅទទួល ការព្យាបាលនៅផ្នែកព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ ដែលសេវាព្យាបាលជំងឺកូវីដ-១៩ ត្រូវបានធ្វើ សមាហរណកម្មចូលក្នុងប្រព័ន្ធសុខាភិបាលតែមួយ ហើយចំពោះអ្នកជំងឺកូវីដ-១៩ ជាជនបរទេសត្រូវទូទាត់ ចំណាយក្នុងការស្នាក់នៅព្យាបាលដោយខ្លួនឯង។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដំណើរជាជនបរទេស ដែលត្រូវធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ត្រូវបង់ថ្លៃសេវាធ្វើតេស្តរហ័ស ចំនួន ៥ដុល្លារ ក្នុង១នាក់៕

photo_2022-07-09_10-27-48 (1)

photo_2022-07-09_10-27-53 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 09 ខែកក្កដា 2022 10:33  លាង ឡា