BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដុតកម្ទេចចោលសត្វជ្រូករស់ ចំនួន២៣ក្បាល មានផ្ទុកមេរោគ នៃជំងឺឆ្លង

ថ្ងៃព្រហស្បតិ៍, 07 ខែកក្កដា 2022 09:25  លាង ឡា

2022-07-07 09.21.53 (1)

ភ្នំពេញ៖ សត្វជ្រូករស់ចំនួន ២៣ក្បាល ត្រូវបានសមត្ថកិច្ចជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វធ្វើការដុតកម្ទេចចោល ក្រោយពេលសត្វជ្រូកទាំងអស់ត្រូវបានឈ្មួញលួចនាំចូលខុសច្បាប់តាមច្រករបៀងហើយត្រូវបានរកឃើញថា មានផ្ទុកមេរោគនៃជំងឺឆ្លង។

យោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា សកម្មភាពដុតកម្ទេចសត្វជ្រូកផ្ទុកជំងឺឆ្លងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ប្រភពបានឱ្យបន្តថា ការដុតកម្ទេចនេះ មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជ  រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានបញ្ជាក់ឱ្យដឹងថា ជ្រូកដែលបានដុតកម្ទេចទាំងអស់ត្រូវបានឈ្មួញបាននាំចូលពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជា តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បម្រុងនឹងយកទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប៉ុន្តែត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វនិងផលិតផលមានដើមកំណើតពីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឃាត់ចាប់បានកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២៕

2022-07-07 09.22.09

2022-07-07 09.22.02


 


ថ្ងៃព្រហស្បតិ៍, 07 ខែកក្កដា 2022 09:25  លាង ឡា