BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បែកធ្លាយវីឌីអូ វណ្ណដា បង្ហើបការងារថ្មីជាមួយតារាចម្រៀងប្រទេសផ្សេងៗបន្ទាប់ទៀត

ថ្ងៃព្រហស្បតិ៍, 07 ខែកក្កដា 2022 09:18  BeeTube News

កាលពីថ្ងៃទី១ ខែក្កកដា កន្លងទៅនេះ ទស្សនិកជនប្រហែលជាជ្រាបហើយថាលោកវណ្ណដាបានបង្ហាញចំណាប់អារម្មណ៍របស់លោកអំពីការងារសិល្បៈនៅក្នុងកម្មវិធី Listening Party ដែលធ្វើឡើងនៅក្នុង Prime Cineplex ហើយមានអ្នកគាំទ្ររបស់លោកជាច្រើនប្រាកដជាបានទៅចូលរួមជាក់ជាមិនខាន។ យ៉ាងណាមិញតាមរយៈ Channel Youtube មួយដែលមានឈ្មោះ ថា Blueberry News ដែលជាហ្វេនស្មេាះស្ម័គ្ររបស់លោកហើយបានឆ្លៀតផ្តិតពាក្យសម្តីនៃព្រឹត្តិការណ៍របស់លោកវណ្ណដានិយាយនៅលើឆាកទៅកាន់អ្នកគាំទ្ររបស់លោកនៅក្នុងកម្មវិធីមួួយនេះ អេដមីនឃើញវីឌីអូបែកធ្លាយនេះហើយពិតជារំភើបខ្លាំងណាស់ ព្រេាះលោកវណ្ណដាបានប្រាប់ពីរឿងជាច្រើនទាក់ទងទៅនឹងក្រុមការងាររបស់គាត់ទៅសម្តែងនៅប្រទេសថៃថា ថ្វីត្បិតតែក្រុមការងាររបស់លោកមានចំនួនត្រឹមតែ៣នាក់ប៉ុណ្ណោះនៅពេលដែលទៅថតបទ Run the town ជាមួយ​លោក F.Hero តែក្រុមការងាររបស់ប្រទេសថៃជាច្រើននាក់បានទទួលរាក់ទាក់ដោយភាពកក់ក្តៅបំផុត ហើយលោកបានបន្ថែមថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ពេលដែលឃើញអ្នកគាំទ្រនៅប្រទេសថៃរបស់លោកស្រលាញ់គាំទ្ររូបលោកខ្លាំងបែបនេះ។

IMG_20220705_114024

លោកវណ្ណដាបានបន្តទៀតថាគាត់ហាក់ដូចជាឃើញពិភពលោកកាន់តែធំទូលាយនៅពេលឃើញអ្នកគាំទ្រអន្តរជាតិរបស់លោកសម្តែងការគាំទ្រ និងស្រលាញ់ចូលចិត្តតាមបែបផែនខុសៗប្លែកពីគ្នា។ ឆ្លៀតក្នុងឪកាសនោះផងដែរលោកវណ្ណដាក៏បានឆ្លៀតប្រាប់ពីការងារសិល្បៈទាក់ទងទៅនឹងការផលិតបទ Run the Town និង Young Man ដែលលោកបានបកស្រាយថាក្នុងការផលិតបទ Run the Town ក្រុមការងាររបស់លោកប្រើពេលផលិតដល់ទៅមួយឆ្នាំព្រេាះដោយសារជាប់ការ Lock Down ច្រើនខណៈពេលកូវីត ចំនែកបទYoungMan វិញពួកគេមានពេលវេលា HangOutជាមួយគ្នាច្រើន ហើយបរិយាកាសវិញពិតជាសប្បាយរីករាយខ្លាំងមែនទែន។ 

220401-VannDa-13

អ្វីដែលសំខាន់ទៅទៀតនោះគឺលោកវណ្ណដាបានបង្ហើបពីគំរោងសហការការងារជាមួយប្រទេសជិតខាង ក៏ដូចជាបណ្តាប្រទេសនានាលើឆាកអន្តរជាតិ រហូតដល់មាន Vlogger YouTube ដ៏ល្បីលោក Raven Blaze សួរនាំបន្ថែមថាតើ តើប្រទេសមួយណាទៅ? ភ្លាមៗនោះលោកវណ្ណដាក៏បានបកស្រាយច្បាស់ថា ជាប្រទេសកូរ៉េ បន្ទាប់ទៀត។ ចង់ដឹងថា ការសហការគ្នានាពេលអនាគតរបស់លោកនឹងធ្វើឡើងជាមួយតារាចម្រៀងល្បីៗរបស់ប្រទេសកូរ៉េរូបណា មានតែពេលវេលាប៉ុណ្ណោះទើបអាចស្រាយចម្ងល់របស់យើងទាំងអស់គ្នាបាន។ ចុះអ្នកទាំងអស់គ្នាវិញចង់អោយលោកវណ្ណដាសហការជាមួយ Artist រូបណាដែរជាមយ Upcoming Project?

អត្ថបទដោយ Vatey & Calvin Nann


ថ្ងៃព្រហស្បតិ៍, 07 ខែកក្កដា 2022 09:18  BeeTube News