BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យរថយន្តចង្កូតស្តាំចូលបង់ពន្ធតែមិនកែចង្កូត

ថ្ងៃពុធ, 06 ខែកក្កដា 2022 09:57  លាង ឡា

2022-07-06 09.50.05

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមឱ្យរថយន្តចង្កូតស្តាំ ដែលមិនទាន់កែចង្កូត អាចរក្សាភាពដើម ប៉ុន្តែត្រូវចូលទៅបង់ពន្ធឋតាមច្បាប់។ ការយល់ព្រមនេះ បានកើតឡើងក្រោយពេលដែលក្រុមអ្នកបើកបររថយន្តចង្កូតស្តាំ ជាច្រើននាក់ បានប្រមូលផ្តុំតវ៉ា សុំគោលការណ៍បង់ពន្ធធម្មតា តែមិនកែចង្កូតពីស្តាំមកឆ្វេង កាលពីថ្ងៃទី ៥ ខែកក្កដា នៅចំណុចរង្វង់មូលកួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ។

មានប្រសាសន៍ក្នុងពិធីជួបគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចយល់ព្រមឱ្យរថយន្តចង្កូតស្តាំ ដែលមិនទាន់កែចង្កូតអាចរក្សាភាពដើម ប៉ុន្តែត្រូវចូលទៅបង់ពន្ឋ។

យ៉ាងណាក៏ដោយនាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ឱសានវាទឱ្យរថយន្តចង្កូតស្តាំចូលបង់ពន្ឋត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ប៉ុណ្ណោះ ហើយរថយន្តចង្កូតស្តាំ ដែលទើបនាំចូលថ្មីក្រោយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ត្រូវចាប់យកតែម្តង ដោយមិនអនុញ្ញាតឱ្យបង់ពន្ធឋ និងប្តូរចង្កូតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងដែរថា បច្ចុប្បន្នអគ្គនាយកដ្ឋានគយ បានទទួលប្រាក់កក់បង់ពន្ធឋពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង ក្នុងនោះមានរថយន្តបានកែចង្កូតចំនួន៤២៩៩គ្រឿង និងមិនទាន់កែចង្កូតចំនួន ២៥០៩គ្រឿង។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានប្រកាសថា យុទ្ធនាការប្រមូលពន្ធ និងអាករ នាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស បានផុតកំណត់ កាលពីថ្ងៃទី ៣០ ខែមិថុនា ហើយចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្ក្រាប ចំពោះរថយន្តចង្កូតស្តាំ ដែលហាមឃាត់ការនាំចូល នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់៕

2022-07-06 09.50.09

2022-07-06 09.50.14


 


ថ្ងៃពុធ, 06 ខែកក្កដា 2022 09:57  លាង ឡា